ជាតិ
សង្គមជាតិ
លោកនាយក​រដ្ឋមន្ត្រី​ទៅ​សម្ពោធ​​ការ​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​អ្នក​លឿង​នៅ​ថ្ងៃស្អែក
13, Jan 2015 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៥ ស្អែក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​គណៈប្រតិភូ​ជប៉ុន​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ចាក់​បេតុង​ផ្សាភ្ជាប់​ស្ពាន​អ្នក​លឿង​ជា​ផ្លូវការ។ ស្ពាន​នេះ​កសាងឡើង ​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក។ អ្នក​ស្ថាបនា​ស្ពាន​នេះ មាន​អ្នកគ្រប់គ្រង​ជប៉ុន​ចំនួន ៩ នាក់​បុគ្គលិក​ប្រទេស​ទី៣ ចំនួន២៥ នាក់ បុគ្គលិក​កម្ពុជា​ចំនួន ៥៧ នាក់​និង​កម្មករ​កម្ពុជា ចំនួន ៦៤៧ នាក់។



បើតាម​ក្រុម​វិស្វករ​ជប៉ុន នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ ២០១៥ស្ពាន​នេះ​នឹង​សាងសង់​ចប់​ជា​ស្ថាពរ។ ហើយ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​សប្តាហ៍​ទី ១ នៃ​ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ​ស្ពាន​អ្នក​លឿង​ឆ្លងកាត់​ទន្លេមេគង្គ​ នឹងដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​លើកដំបូង។បន្ទាប់ពី​ស្ពាន​ដាក់​ឲ្យ​ដំណើរការ​ខាង​ភាគី​ជប៉ុន​នឹង​ធានា​មើល​ការខុសត្រូវ​រយៈពេល ១ ឆ្នាំ​ ក្រោយមក​នឹង​ប្រគល់ជូន​រដ្ឋាភិបាល​មើល​ការខុសត្រូវ​វិញ។

សូមបញ្ជាក់ថា ស្ពាន​អ្នក​លឿង ត​ភ្ជាប់​ស្រុក​ពីរ​ស្ថិតនៅត្រើយម្ខាងៗនៃ​ទន្លេមេគង្គ​ក្រោម គឺ​ស្រុក​លើកដែក​ខេត្តកណ្ដាល​និង​ស្រុក​ពាមរ​ខេត្តព្រៃវែង។ស្ពាន​អ្នក​លឿង​នេះ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ ៕



© រក្សាសិទ្ធិដោយ thmeythmey.com