ព័ត៍មានសុខភាព
សុខភាព៖ រោគសញ្ញា ជំងឺមហារីក​សុដន់
14, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
មហារីក​សុដន់ ជា​រោគវិនិច្ឆ័យ​មួយ ដែល​កើតឡើង​ច្រើនជាងគេ។ បើ​អាច​រកឃើញ​នៅ​ដំណាក់កាល​ដំបូង ក្តី​ស​ង្ឈឹ​មរ​ស់ គឺ​ខ្ពស់។ អ្នក​អាច​រកឃើញ​ដោយ​ខ្លួនឯង ឬ ដោយ​ការពិនិត្យ​សុខភាព និង​សុដន់​ប្រចាំឆ្នាំ។



ទាំងនេះ គឺជា​សញ្ញា នៃ​ជំងឺមហារីក​សុដន់ខ្លះៗ ៖
•    ការសង្កេត​ឃើញ​ដុំ ៖ ពេលធ្វើការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ភាគច្រើន វា​ស្ថិតនៅក្រោម​ក្លៀក ក្នុង​ឆ្អឹង ជិត​កូនកណ្ដុរ និង​ជុំវិញ​ដោះ ហើយ​វា​ជា​ដុំ​រឹង​ហើយ​តឹង។
•    រមាស់​សុដន់ ៖ វា​កើតឡើង​ដោយសារ​ការហូរ​សារធាតុ​រាវ​ពី​ក្បាលដោះ និង ជាលិកា​សុដន់ ហើយ​ឡើង​ក្រាស់ ឬ​ផ្លាស់ប្ដូរ​រូបរាង។
•    ហើម​សុដន់ ៖ ជា​សញ្ញា​នៃ​ការ​រលាក​សុដន់ រួម​នឹង​សញ្ញា​លើ​ស្បែក ដូចជា ក្ដៅ ក្រហម ឈឺ និង​តឹង​ពេល​ប៉ះ។
•    រឹង​ក និង​ស្មា ៖ ដោយសារ​ការ​រាលដាល​ទៅ​ឆ្អឹង​កង​ខ្នង ឬ​ស្មា វា​ធ្វើអោយ​ឈឺ​នៅ​តំបន់​នោះ។
•    ផ្លាស់ប្ដូរ​ទំហំ​សុដន់ ៖ ដោយសារ​ការផ្លាស់ប្ដូរ​ទំហំ និង រូបរាង​របស់​ដុំ​សាច់ អ្នក​អាច​រកឃើញ​ដោយ​ខ្លួនឯង។
•    ការឡើង​រឹង​សុដន់ ៖ ដោយសារ​ការ​វិវឌ្ឍន៍​របស់​ដុំ​សាច់ កើតឡើង​ពេល​គេង និង​ពេល​កកិត​ជាមួយ​អាវទ្រនាប់។
•    ការហូរ​សារធាតុ​រាវ​ពី​ក្បាល​សុដន់ ៖ ការ​ហើម​សុដន់ បានធ្វើអោយ​មាន​ការវិវត្ត​នៃ​បំពង់​ទឹកដោះ ដែលនាំអោយ​ហូរ​ទឹកដោះ ទឹករងៃ និង ឈាម​ចេញពី​ក្បាលដោះ។
•    បាត់​រំញោច​ក្បាលដោះ ៖ ដោយសារ​ដុំ​សាច់ ស្ថិតក្រោម​ជាលិកា​ក្បាលដោះ។
•    ផ្លាស់ប្ដូរ​ទំហំ​ក្បាលដោះ ៖ ដោយសារ​ដុំ​សាច់ ស្ថិតក្រោម​ជាលិកា​ក្បាលដោះ វា​អាច​លឹប​ចូលក្នុង ឬ​ប៉ោង​ឡើង ឬ​រូ​រាង​មិន​ដូចគ្នា។
•    ខួច​ជាលិកា​សុដន់ ៖ ស្បែក​ឡើង​ក្រាស់ ហើយ​ក្រហម ឬ​ខួច​ចូលក្នុង ឬ​ដូច​ស្បែក​ក្រូច៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com