ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​ដាច់ស្រយាល​កណ្តាល​ព្រៃ​នា​ខេត្តព្រះវិហារ​ពេញចិត្ត​ខ្លាំង​នឹង​ជីវភាព​រស់នៅ
13, Jan 2015 , 8:00 pm        
រូបភាព
ថ្វី​ដ្បិត​រស់នៅ​ក្នុងភូមិ​ដាច់ស្រយាល​កណ្តាល​ព្រៃ ប៉ុន្តែ​អ្នកភូមិ​ស្រ​យ៉ង់​ខាងត្បូង ប្រុស ស្រី ក្មេង ចាស់ ប្រមាណ២០០នាក់ មិន​កណ្តោចកណ្តែង និង​មិន​បារម្ភ​អ្វី​ឡើយ។ មណ្ឌល​សុខភាព សាលារៀន ផ្សារ និង​លំនៅដ្ឋាន​សមរម្យ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច Siat Cambodgeនោះ បាន​ឆ្លើយតប​នឹង​តម្រូវការ​ជីវិត​របស់​ពួកគេ។



ជាង៣០គីឡូម៉ែត្រ​ពី​ស្រុក​គូលែន តាមផ្លូវ​ថ្នល់​កៅស៊ូ​មួយ គេ​នឹង​ទៅដល់​ភូមិស្រ​យ៉ង់​ខាងត្បូង។ ជា​ភូមិ​ដាច់ស្រយាល និង​ក្រីក្រ។ ប៉ុន្តែ​នៅ​ទីនោះ មាន​សហគមន៍​មួយ​ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ២០០នាក់ ដែលជា​កម្មករ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ដែលមាន​ឈ្មោះថា Siat Cambodge ហើយ​ដែលជា​ទូទៅ​អ្នកភូមិ​ហៅថា​ក្រុមហ៊ុន SELADAMEX។សហគមន៍​នេះ​មិន​ក្រីក្រ​ទេ។ រស់នៅ​ជា​កម្មករ​មែន ប៉ុន្តែ​ពួកគេ​ទាំងអស់​បាន​សំដែង​ការពេញចិត្ត​យ៉ាងខ្លាំង​នឹង​ជីវភាព​របស់​ពួកគេ។ រដ្ឋាភិបាល​បានផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​ប៊ែ​ល​ហ្ស៊ី​កមួយ​នេះ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ១ម៉ឺន​ហិច​តា។


© រក្សាសិទ្ធិដោយ thmeythmey.com