ព័ត៍មានសុខភាព
សុខភាព៖ រាគរូស​យូរ អាចមាន​អ្វី​កើតឡើង​ចំពោះ​អ្នក?
15, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ខ្សោះ​ជាតិ​ទឹក តែង​កើតឡើង​នៅពេល​ដែលមាន ការបាត់បង់​ដ៏​លើសលប់ នៃ​វត្ថុ​រាវ និង​សារធាតុ​រ៉ែ ពី​រាងកាយ​ដោយសារ​តែមាន​ជំងឺ​រាគរូស ទោះ​ដោយមាន ឬ​គ្មាន​ក្អួត​ក៏ដោយ ។



•    ការ​ខ្សោះ​ជាតិ​ទឹក គឺជា​រឿង​ធម្មតា ចំពោះ​អ្នកជំងឺ​ជា​មនុស្សពេញវ័យ ជាមួយនឹង​ជំងឺ​រាគរូស​ស្រួចស្រាវ  ដែល​ការ​ជុះ​មាន​បរិមាណ​លាមក​ដ៏​ច្រើន ជាពិសេស ត្រូវបាន​កំណត់ដោយ​ការ​អស់កម្លាំង ឬ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ការ​ចង្អោរ និង​ក្អួត ។
•    វា​ក៏​ជា​រឿង​ធម្មតា ចំពោះ​ទារក និង​កុមារ ដែលមាន​ការ​រាគរូស​ដោយសារ​វីរុស ឬ​ការ​រលាក​ដោយសារ​បាក់​តេ​រី។
•    អ្នកជំងឺ​ដែល​ខ្សោះ​ជាតិ​ទឹក ធម្មតា អាច​ត្រឹមតែ​ស្រេកទឹក និង​ស្ងួត​មាត់​ប៉ុណ្ណោះ។
•    ពី​ការ​ខ្សោះ​ជាតិ​ទឹក​ធម្មតា ទៅ​ធ្ងន់ធ្ងរ អាច​បណ្តាលឱ្យ​មានការ​ចុះ​សម្ពាធ​ឈាម​ទៅតាម​ទីតាំង និង​ខ្យល់គរ។
សារធាតុចិញ្ចឹម (ខនិជ) ក៏​ត្រូវបាន​បាត់បង់​ជាមួយ​ទឹក នៅពេល​រាគ​ដែរ។ ការខ្វះ​ទូទៅ​បំផុត គឺ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម។ លក្ខណៈ​មិន​ប្រក្រតី​នៃ​ក្លរួ និង​ប៊ី​កាបូ​ណាត ក៏​អាច​កើតមាន​ដូចគ្នា។

ជា​ចុងក្រោយ វា​អាចធ្វើឱ្យ​មានការ​រលាក​ទៅលើ​រន្ធ​គូទ ដោយសារតែ​ការ​ជុះ​ញឹកញាប់​ពេក នៅពេល​រាគ ដែល​វា​តែងមាន​សារធាតុ​មិនល្អ មកជា​មួយ​ជាច្រើន៕


© រក្សាសិទ្ធិដោយ thmeythmey.com