ព័ត៍មានសុខភាព
សុខភាព៖ វិធី​ព្យាបាល​ការ​ក្អក ដ៏​មាន​ប្រសិទ្ធភាព
14, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ក្អក គឺជា​ស្ថានភាព​ដែល​រំខាន ដល់​មនុស្ស​ភាគច្រើន។ វា​ជា​ជំងឺ​ដែល​ពិបាក​ព្យាបាល ទោះបី​ពិសារ​ថ្នាំ​យ៉ាងណា​ក៏​មិន​ងាយ​នឹង​ជា​ដែរ។ ប៉ុន្តែ អ្នក​គួរតែ​សាកល្បង​ជ្រើសរើស វិធី​ព្យាបាល​តាមបែប​ធម្មជាតិ ថា​មិនត្រូវ អ្នក​អាចជា​សះស្បើយ​បាន​យ៉ាង​លឿន។



1.    ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​នៅពេល​ក្អក បំពង់ក​នឹង​ស្ងួត ហើយ​ខ្លួនប្រាណ​ក៏ត្រូវ​ការ​ទឹក ដើម្បី​ទ្រទ្រង់​ដែរ។ អ្នក​អាច​ពិសារ​មួយ​ម៉ោង​មួយដង វា​អាច​បំបាត់​ការ​ក្អក​បាន។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ពិសារ​តែ ទឹក​ផ្លែឈើ ឬ​ទឹកដោះគោ​ជំនួស​ក៏បាន។
2.    ត្រូវតែ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ មិនត្រូវ​ហិតក្លិន​បារី ក្លិន​ទឹកអប់ ឬ​ក្លិន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព។ យក​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​បាន។
3.    អាច​ប្រើ​ស្ករ​ក្អក មក​ព្យាបាល​ដូចជា ស្ករ​ដែលមាន​ជាតិ​ក្រូចឆ្មារ ជាតិ​ទឹកឃ្មុំ ឬ​ខ្ញី។ វា​អាច​បំបាត់​ការ​ក្អក ដ៏​មាន​ប្រសិទ្ធភាព​បំផុត។
4.    គេង​ដាក់​ខ្នើយ​រាង​ខ្ពស់ ទើប​អាច​ដកដង្ហើម​បាន​ស្រួល មិន​ងាយ​ក្អក។
5.    អាច​បរិភោគ​ខ្ញី ឬ​ទឹក​ខ្ញី​ឲ្យ​បាន​ច្រើន ទើប​អាច​បន្ធូរ​ការ​ក្អក​បាន។

ដូចនេះ អ្នក​អាច​សាកល្បង​បាន ដោយ​ធ្វើតាម​វិធី​ខាងលើនេះ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com