ជាតិ
ពីនេះ ពីនោះ
ឈើប្រណិត​រសាត់​ចេញ​ឆ្ងាយ​ពី​ដែនដី​សុវណ្ណ​ភូមិ!
15, Jan 2015 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនបើ​អ្នក​ចង់​ធ្វើ​គ្រឿងសង្ហារិម​ពី​ឈើ​គ្រញូង ឬ​ឈើ​នាងនួន អ្នក​មិនអាច​រកបាន​ទៀតឡើយ។ អ្នក​អាច​រកបាន​ឈើ​បេង​បាន​ខ្លះ ប៉ុន្តែ​ក៏​កម្រ​ដែរ។ បើ​និយាយ​ពី​តម្លៃ​វិញ ឈើ​គ្រញូង និង​ឈើ​នាងនួន​ឡើងថ្លៃ​កប់​ពពក ហើយ​រក​ឈើ​មិនបាន​ទៀតផង។



នាពេល ​កន្លងមក ឈើ​គ្រញូង​ខ្មែរ​ត្រូវបាន​ឈ្មូ​ញ​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម មុននឹង​នាំចេញ​ទៅកាន់​ប្រទេស​ចិន។ ឈើ​នាងនួន ឬ​ឈើ​បេង ក៏​ដូចគ្នា​ដែរ។ ឈ្មួញ​ឈើ​បាន​នាំចេញ​ឈើ​មិនទាន់​កែច្នៃ​ទៅកាន់​ប្រទេស​វៀតណាម ឬ​ប្រទេស​ចិន។ ប្រទេស​ទាំងពីរ​នេះ ទិញ​ឈើ​ពី​ប្រទេស​កម្ពុជា បន្ទាប់មក ពួកគេ​កែច្នៃ មុននឹង​លក់​ចេញ​ទៅលើ​ទីផ្សារ​ក្នុងតម្លៃ​កប់​ពពក។ ចំពោះ​ខ្មែរ​វិញ ប្រទេស​នេះ​លក់​ឈើ​មិនទាន់​កែច្នៃ បានតម្លៃថោកៗប៉ុណ្ណោះ។

ប្រសិនបើ​ ឈើ​មិនទាន់​កែច្នៃ​លក់បាន១០០លាន​ដុល្លារ​អាមេរិក គ្រឿងសង្ហារិម​កែច្នៃ​រួចហើយ ពិតជា​មានតម្លៃ​ដល់​ទៅ៦០០ឬ៧០០លាន​ដុល្លារ​អាមេរិក​ដោយសារ​ភាព​ការកែច្នៃ។

អ្វីដែល ​ជាការ​កត់សម្គាល់​ខ្លាំង​ទៀត​នោះ​គឺថា ប្រជាជន​ខ្មែរ​គ្មាន​សង្ឃឹមថា មាន​សង្ហារិម​ធ្វើ​ពី​ឈើប្រណិត​ខ្មែរ​ប្រើប្រាស់​ទៀតឡើយ ពីព្រោះ​ឈើ​កាន់តែ​អស់ ហើយ​តម្លៃ​វា​កើនឡើង​កាន់តែខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

សូ ភាសិត


© រក្សាសិទ្ធិដោយ thmeythmey.com