ជាតិ
ពីនេះ ពីនោះ
បទល្មើស​ ​រំលោភ​​អំណាច ​​ត្រូវ​​ជាប់​ពន្ធនាគារ​​ដល់​១០​ឆ្នាំ ​
15, Jan 2015 , 12:46 pm        
រូបភាព
មាត្រា៣៥នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចែងថា៖ «អំពើ​ប្រព្រឹត្តិ​ដោយ​អ្នករាជការ​សាធារណៈ ឬ​ដោយ​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ​តាម​ការបោះឆ្នោត​នៅក្នុង​ការបំពេញ​មុខងា​រ​របស់ខ្លួន ឬ​ក្នុងការ​ឱកាស​នៃ​ការបំពេញ​មុខងារ​រប​ស់​ខ្លួន ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់​នូវ​អត្ថប្រយោជន៍​ណាមួយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល ទៅ១០លាន​រៀល។ បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើ បទល្មើស​នេះ​មាន​ប្រសិទ្ធភាព»៕





© រក្សាសិទ្ធិដោយ thmeythmey.com