ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ក​ម្ពុ​ជា​-​ថៃ​​​បើ​ក​​​កិ​ច្ច​ប្រ​ជុំ​​​លើ​ក​​​ទី​៩​នៃ​​​គ​ណៈ​ក​ម្ម​កា​រ​​​ចម្រុះស​ម្រា​ប់​​​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​​​ទ្វេ​ភា​គី​
15, Jan 2015 , 4:05 pm        
រូបភាព
កិច្ចប្រជុំ​លើក​ទី៩នៃ​គណៈកម្មការ​ចំរុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី១៥ខែមករា​នេះ។កិច្ចប្រជុំ​នេះ​មាន​រយៈពេល២ថ្ងៃ​ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ខេត្តសៀមរាប។



បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​រដ្ឋមន្ត្រី​ក្រ​សូង​ការបរទេស​នៃ​ប្រទេស​ទាំង២គឺ​លោក​ហោ​ណាំហុង​និង លោក​ឋាណៈ​សាក់​ប៉ា​ទិ​ម៉ា​ប្រា​កន​ធ្វើជា​សហប្រធាន​នៅក្នុង​កិច្ចប្រជុំ​នេះ។កិច្ចប្រជុំ​លើក​ទី៩នេះ​នឹង​ពិភាក្សា​លើ​បញ្ហា​ជាច្រើន ទាក់ទង​នឹង​ផលប្រយោជន៍​រួម ការពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​និង កិច្ចសហប្រតិបត្តិការ​ជា​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំង។

សូមបញ្ជាក់ថា​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា-ថៃ​បាន​ផ្អាក​ជាង២ឆ្នាំ​មកហើយ​ខណៈដែល​កិច្ចប្រជុំ​លើកចុងក្រោយ​បានរៀបចំ​ធ្វើ​កាលពី​ថ្ងៃទី២៥និង២៦ធ្នូ​ឆ្នាំ២០១២៕



© រក្សាសិទ្ធិដោយ thmeythmey.com