ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤ កម្ពុជា​ប្រមូល​ចំណូល​បាន ២,៤ ពាន់​លាន​ដុល្លារ​ពី​ពន្ធដារ និង​ពន្ធគយ
15, Jan 2015 , 7:45 pm        
រូបភាព
ដោយ:
នៅក្នុង​ឆ្នាំ២០១៤ កន្លងទៅនេះ​រដ្ឋាភិបាល​កម្ពុជា​ប្រមូលបាន​ចំណូល​ជាតិ​សរុប​ប្រមាណ​ជា ២,៤ពាន់​លាន​ដុល្លារ ពី​គ្រប់​ប្រភេទ​ពន្ធ​ទាំង​ពន្ធដារ និង​ពន្ធគយ ដែល​ចំណូល​នេះ​បាន​កើនឡើង២៧ភាគរយ ធៀន​នឹង​ប្រាក់ ១,៨៨ពាន់​លាន​ដុល្លារ ដែល​បាន​ប្រមូល​កាលពី​ឆ្នាំ ២០១៤ ។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។



កាលពី​ថ្ងៃ​អង្គារ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រាយការណ៍​ថា នៅក្នុង​ឆ្នាំ២០១៤ ខ្លួន​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន ១,០៦ ពាន់​លាន​ដុល្លារ ដោយបាន​កើនឡើង​ជិត១៨ភាគរយ ធៀប​ទៅនឹង​ឆ្នាំ២០១៣ ។ចំណែកឯ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​វិញ​ក៏បាន​ប្រកាស​ដែរ​ថា​ខ្លួន​បាន​ប្រមូល​ចំណូល​ពន្ធ​នាំចេញ នាំចូល បាន ១,៣៤ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១៤ដោយ​កើនឡើង៣៣,៥ភាគរយ​ធៀប​ទៅនឹង​ឆ្នាំមុន។

សូមបញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ស្ថាប័ន​ពីរ​ដែល​ទទួលខុសត្រូវ​សម្រាប់​ការប្រមូល​ពន្ធ សម្រាប់​ទ្រទ្រង់​ដល់​ការចំណាយផ្សេងៗរបស់​រដ្ឋាភិបាល។ ទីមួយ​គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ត្រូវ​ប្រមូល​ពន្ធ​ផ្ទៃក្នុង​ដូចជា​ពន្ធលើប្រាក់ចំណេញ អាករ​លើ​តម្លៃបន្ថែម​ពន្ធ​លើ​ទំនិញ​និង​សេវា​មួយចំនួន ពន្ធ​ផ្លូវ​និង​ពន្ធ​លើ​អចលនទ្រព្យ ជាដើម។ ចំណែកឯ​ស្ថាប័ន​មួយទៀត​គឺ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (GDCE) ដែល​ទទួលខុសត្រូវ​លើ​ការប្រមូល​ពន្ធ​លើ​ទំនិញ​នាំចូល​និង​នាំ​ចេញពី​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com