អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​អនុម័ត​កញ្ចប់​ថវិកា​យោធា​ប្រឆាំង​ឥទ្ធិ​យោធា​របស់​ចិន
15, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

គណៈរដ្ឋមន្ត្រី​ជប៉ុន​បានអនុម័ត​កញ្ចប់​ថវិកា​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន​លើ​វិស័យ​ការពារជាតិ​ក្នុង​គោលបំណង​ចម្បង​ធានា​អោយបាន​សុវត្ថិភាព​និង​សន្តិសុខ​របស់​ជប៉ុន​និង​ជាពិសេស​នោះ​ដើម្បី​ឆ្លើយតប​និង​ការកើនឡើង​របស់​យោធា​របស់​ចិន​នៅក្នុង​តំបន់​វិវាទ​រវាង​ប្រទេស​ទាំងពីរ​និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។



កាលពី​ថ្ងៃទី១៤មករា​កន្លងទៅនេះ​លោកនាយក​រដ្ឋមន្ត្រី​ជ​បុ​ន​ស៊ិន​ហ្សូ​អា​បេ​បានអនុម័ត​កញ្ចប់​ថវិកា​ថ្មី​ប្រចាំ២០១៥លើ​វិស័យ​ការពារជាតិ​ដើម្បី​ទិញ​នូវ​សព្វាវុធទំនើបៗដើម្បី​ជាការ​ពង្រឹង​នូវ​វិស័យ​យោធា​របស់ខ្លួន​និង​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​វិស័យ​យោធា​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី។

កញ្ចប់​ថវិកា​ដែលមាន​ទំហំ​ប្រមាណ៤២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​វិស័យ​ការពារជាតិ​ត្រូវបាន​អនុ​ញ​ដោយ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​ក្លាយជា​កញ្ចប់​ថវិកា​ធំ​បំផុត​របស់​ជប៉ុន​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ​អា​បេ​នៅក្នុង​អាណត្តិ​ទី២របស់លោក​ដែល​ផ្លាស់ប្តូរ​បរិយាកាស​ជុំវិញ​ប្រទេស​ដើម្បី​ធានា​អោយបាន​ការការពារ​ដែ​ន​អាកាស​សមុទ្រ​ដែន​គោក​និង​ប្រជាជន​របស់រប​ស់ជ​ប៉ុ​ទាំងមូល។

លើសពីនេះទៅទៀត​បើ​យោងតាម​រដ្ឋមន្ត្រី​ការពារជាតិ​កញ្ចប់​ថវិកា​នេះ​ផងដែរ​ត្រូវ​បានអនុម័ត​ឡើង​ដើម្បី​សម្រេច​អោយបាន​ប្រព​ន្ធ័​ការពារជាតិ​ដ៏​រឹង​ម៉ាំ​មួយ​ដែល​អាចឆ្លើយតប​ទៅនឹង​រាល់​ស្ថានភាព​ដែល​អាច​កើតជា​ពិសេស​នោះ គឺ​ដើម្បី​តបត​ទៅនឹង​ចលនា​ឈ្លានពាន​របស់​ចិន​ដែល​ព្យាយាម​ធ្វើអោយ​ស្ថានភាព​នៅ​តំបន់​កាន់តែ​អាក្រក់​ដោយសារតែ​ការកើនឡើង​នៃ​យោធា​ខ្លួន។

មួយវិញទៀត​សម្រាប់​ថវិកា​ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​នេះ​គឺ​គ្រោង​នឹង​ចំណាយ​លើ​ការទិញ​សព្វាវុធ​ដូចជា​យន្តហោះ​ល្បាត​យន្តហោះ​ប្រកាសអាសន្ន​យន្តហោះ​តាម​ប្រមាញ់​និង​សព្វាវុធទំនើបៗផ្សេងទៀត។យ៉ាងណាមិញ​ទោះបីជា​កញ្ចប់​ថវិកា​នេះ​មិនទាន់​បានអនុម័ត​ដោយ​សភា​របស់​ជប៉ុន​ក៏ដោយ​ប​ញ្ហា្ន​នេះ​មិនមែនជា​បញ្ហា​ចោទ​នោះទេ​ព្រោះ​សភា​ទាំងពីរ​គឺជា​សុទ្ធសឹងតែ​គ្រប់គ្រង​ដោយ​បក្ស​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ស៊ិន​ហ្សូ​អា​បេ។

គួរបញ្ជាក់​ផងដែរ​បញ្ហា​ជម្លោះ​ដែន​កោះ​សេន​កា​គូ ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​ជប៉ុន​បានធ្វើអោយ​ជប៉ុន​និង​ចិន​បានធ្វើអោយ​មានការ​ប្រឈមមុខ​ដាក់គ្នា​ជា​ញឹកញាប់។ហើយ​បញ្ហា​នេះ​ក៏​ជា​កត្តា​មួយ​ដែល​រដ្ឋាភិបាល​ជប៉ុន​ត្រូវតែ​បង្កើន​នូវ​សមត្ថភាព​យោធា​របស់ខ្លួន​ដើម្បី​ឆ្លើយតប​និង​កម្លាំងយោធា​ដ៏​មហិមា​របស់​ចិន៕



© រក្សាសិទ្ធិដោយ thmeythmey.com