ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណ​រ៉ា៖ លោក សម រង្ស៊ី អាច​បញ្ចុះបញ្ចូល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​ខ្លួន
16, Jan 2015 , 10:12 am        
រូបភាព
សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​តុលាការ​បដិសេធ​សំណើសុំ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​ជាថ្មី​ម្ដងទៀត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ជាមួយនឹង​ការបដិសេធ​នេះ លោក មា​ជ សុវណ្ណារ៉ា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នេះ​ជា​រឿង​នយោបាយ ហើយ​ករណីនេះ​មានតែ​លោក សម រង្ស៊ី ប្រធាន​បក្សប្រឆាំង​ទេ ដែល​អាច​បញ្ចុះបញ្ចូល​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អន្តរាគមន៍​ក្នុង​រឿងនេះ ។



លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​ជាប់ឃុំ​ឃាំង​កាលពី​ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ក្រោម​បទចោទប្រកាន់​ដឹកនាំ​ធ្វើ​កុប្បកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពាក់ព័ន្ធ​នឹង​បាតុកម្ម​កាលពី​ថ្ងៃ១៥ខែកក្កដា ឆ្នាំ២០១៤ នៅក្បែរ​ស្ពាន​នាគ ។

លោក អ៊ុក ពេ​ជ្យ​សំណាង និង​លោក ទេព ណារិន ក៏ត្រូវ​បាន​តុលាការ​បដិសេធ​មិន​ឲ្យ​ធានា​នៅក្រៅ​ឃុំ​ម្ដងទៀត​កាលពី​ថ្ងៃ​ម្សិលមិញ ដូចគ្នា​ផងដែរ។

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ ក្នុង​ពន្ធនាគារ​មាន​ចំនួន៥នាក់ លោក មា​ជ សុវណ្ណារ៉ា លោក ទេព ណារិន លោក កែ ឃីម លោក ស៊ុំ ពុ​ទ្ធី និង​លោក អ៊ុក ពេ​ជ្យ​សំណាង៕



© រក្សាសិទ្ធិដោយ thmeythmey.com