ជាតិ
សង្គមជាតិ
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​សន្និសីទ​លើក​ទី៣ស្តីពី​ប្រសិទ្ធិភាព​ថាមពល​អាស៊ី​បូព៌ា
16, Jan 2015 , 7:00 pm        
រូបភាព
ប្រទេស​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​សន្និសីទ​លើក​ទី៣ស្តីពី​ប្រសិទ្ធិភាព​ថាមពល​អាស៊ី​បូព៌ា ដែល​បានរៀបចំ​ធ្វើ​នៅ​ថ្ងៃទី១៦ខែមករា​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ។



សន្និសីទ​លើក​ទី៣នេះ មានការ​ចូលរួម​ពី​ប្រទេស​ទាំង១០នៅ​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​ដែលជា​ដៃគូ​មួយចំនួន ដូចជា​ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ណូ​វែ​ល​សូ​ឡង់ និង​អាមេរិក​ជាដើម។ ប្រទេស​ទាំងអស់ បាន​ជួបពិភាក្សា និង​ធ្វើការ​ចែករំលែក បទពិសោធន៍ ព្រមទាំង​ទទួលយក​យោបល់​ពីគ្នា​គ្នា​ទៅវិញទៅមក​ក្នុងការ អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេសនីមួយៗ មានចំណេះដឹង​ក្នុងការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធិភាព និង​សន្សំសំចៃ។

លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា ក្រៅពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា សន្និសីទ​នេះ បាន​ពិភាក្សាគ្នា​ទាក់ទង​នឹង​ថាមពល​ចំនួន៥ចំណុចសំខាន់ៗ   បន្ថែមទៀត រួមមាន ការគ្រប់គ្រង​ថាមពល ការកកើត​ឡើងវិញ​នៃ​ថាមពល ប្រសិទ្ធិភាព​ថាមពល និង​ការមិន​បន្ទោស​នូវ​ថាមពល​កាបូន តុល្យភាព​កំណើនសេដ្ឋកិច្ច​នៃ​ថាមពល និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com