ជាតិ
សង្គមជាតិ
ERAរៀបចំ​ការពិភាក្សា​ស្តីពី​ការឃោសនា​និង​អនុសាសន៍​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត
16, Jan 2015 , 4:26 pm        
រូបភាព
សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ហៅ​កាត់​ថា​ERAនឹង​រៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ ស្តីពី«ការឃោសនាបោះឆ្នោត និង​អនុសាសន៍» នៅ​ថ្ងៃទី២០ខែមករា​ខាងមុខ​នៅ​សណ្ឋាគារ​អ៊ី​ម​ភឺ​រៀល​វីឡា​ហ្គា​ដិ​ន​រាជធានី​ភ្នំពេញ។នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ERA។នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន កិច្ចពិភាក្សា​តុមូល​នេះ នឹង​ជជែក​គ្នា​ពី​ពី​បញ្ហា​មួយចំនួន​ដូចជា ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន និង​កិច្ចពិភាក្សា​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដោយ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្សនយោបាយ​ទាំងពីរ ។

ការចែករំលែក​មតិយោបល់​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ការបោះឆ្នោត ទៅលើ​ការឃោសនាបោះឆ្នោត ទាក់ទិន​នឹង​ការធ្វើ​វិសោធន​ក​នៃ​ម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ដោយ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្សនយោបាយ​ទាំង២  និង​ការពិភាក្សា​ដើម្បី​រក​ការយល់ស្រប​ជារួម និង​អនុសាសន៍​ដោយ​ផ្តោតទៅលើ​ការកែលំអរ ការឃោសនាបោះឆ្នោត នៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

គ្រប់ភាគី​ពាក់ព័ន្ធ នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​នេះ ជាពិសេស​គណបក្សនយោបាយ​ទាំងពីរ ៕




© រក្សាសិទ្ធិដោយ thmeythmey.com