ព័ត៍មានសុខភាព
សុខភាព៖ ទទួលទាន​ប្រៃ​ខ្លាំង អាចធ្វើឱ្យ​អ្នក​ហើម
17, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
តុល្យភាព​របស់​រាងកាយ ក្នុងការ​សម្របសម្រួល ទៅលើ​អំបិល​ក្នុង​ខ្លួន ជាធម្មតា ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ។ មនុស្ស​ធម្មតា អាច​ប្រើប្រាស់​បរិមាណ​តិច ឬ ច្រើន នៃ​អំបិល​ក្នុង​របប​អាហារ ដោយ​គ្មាន​ការព្រួយបារម្ភ។ ការទទួល​ទាន​ជាតិ​ប្រៃ ត្រូវបាន​កំណត់ ដោយ​លំនាំ​នៃ​របប​អាហារ និង​ការ​យកចេញ​នៃ​អំបិល​ពី រាងកាយ ដែល​ត្រូវបាន​សម្រេច​ដោយ​តម្រងនោម។

តម្រងនោម មាន​សមត្ថភាព ដ៏​អស្ចារ្យ ដើម្បី​គ្រប់គ្រង​លើ​បរិមាណ​អំបិល​ក្នុង​រាងកាយ ដោយ​ការផ្លាស់ប្តូរ​បរិមាណ អំបិល ឱ្យ​បញ្ចេញ​នៅក្នុង​ទឹកនោម។ បរិមាណ​នៃ​ការបញ្ចេញ​អំបិល ដោយ​តម្រងនោម ត្រូវបាន​កំណត់ដោយ​ក​ត្តា​អ័រម៉ូន និង​រាងកាយ ដែលជា​សញ្ញា​ថា​តើ ត្រូវការ​ចាប់​ទុក ឬ យក​អំបិល​ចេញ ដោយ​តម្រងនោម​នោះ គឺជា​ការចាំបាច់។

ប្រសិនបើ លំហូរ​ឈាម​ទៅ​តម្រងនោម​នោះ ត្រូវបាន​ថយចុះ ដោយ​ស្ថានភាព​ជំងឺ (ដែល មានដូចជា ខ្សោយបេះដូង) តម្រងនោម​មានប្រតិកម្ម ដោយ​រក្សាទុក​អំបិល។ ការរក្សា​ទុក​អំបិល​នេះ អាច​កើតឡើង​ដោយសារតែ​តម្រងនោម​នោះ យល់ឃើញថា រាងកាយ​ត្រូវការ​សារធាតុ​រាវ​បន្ថែមទៀត ដើម្បី​ទូទាត់​សង​សម្រាប់ លំហូរ​ឈាម​ថយចុះ​នោះ។

ប្រសិនបើ​អ្នកមាន​ជំងឺ​តម្រងនោម សមត្ថភាព​ដើម្បី​បញ្ចេញ​អំបិល​នៅក្នុង​ទឹកនោម​របស់​អ្នក ក៏​នៅមានកម្រិត ។ នៅក្នុង​លក្ខខណ្ឌ​ទាំងពីរ​នេះ ចំនួន​អំបិល​ក្នុង​រាងកាយ​មានការ​កើនឡើង ដែល បណ្តាលឱ្យ​អ្នក​ចាល់​ទឹក​ច្រើន និង​ក្លាយទៅជា​ហើម៕


© រក្សាសិទ្ធិដោយ thmeythmey.com