ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា នឹង​កាប់​ដើមឈើ​ងាប់​ចំនួន៧ដើម នៅ​តំបន់​ឧទ្យាន​អង្គរ
17, Jan 2015 , 9:56 am        
រូបភាព
អាជ្ញាធរ​អប្សរា នឹង​កាប់​ដើមឈើ​ងាប់​ចំនួន៧ដើម ក្នុង​តំបន់​ទេសចរណ៍​ខេត្តសៀមរាប នាពេលឆាប់ៗ ខាងមុខ។ ដើមឈើ​ទាំង៧ដើម មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​កំពែង​ប្រាសាទបាគង ចំណតរថយន្ត​មុខ ខាង លិច​ប្រាសាទតាព្រហ្ម និង​នៅ​មាត់​កសិណ​ក្លោងទ្វារ​ដី​ឆ្នាំង។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អាជ្ញា ធរ​អប្សរា។



សេចក្តីជូនដំណឹង​ពី​ការកាប់​ដើមឈើ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ក្រុមការងារ​អង្កេត និង​ស្រាវជ្រាវ​ហា​និ ភ័យ​ដើមឈើ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា ពិនិត្យឃើញថា ដើមឈើ​ទាំងនោះ អាច​បាក់ ឬ​រលំ​ដួល​នៅពេល​មាន​ខ្យល់​ខ្លាំង ដែល​អាច​បង្ក​គ្រោះ ថ្នាក់​ដល់​ភ្ញៀវទេសចរ ឬ​យានយន្តផ្សេងៗ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ជាពិសេស​អាច​ប៉ះពាល់​ដល់​កំពែង ប្រាសាទ។

បើតាម​សេចក្តីជូនដំណឹង​ដដែល ដើមឈើ​ទាំង៧ ដែល​អាជ្ញាធរ​អប្សរា នឹង​កាប់​នាពេលខាងមុខ​នោះ មាន​ដើម​ស្វាយ​ចំនួន៤ដើម ដែល​ដុះ​នៅ​ជិត​កំពែង​ប្រាសាទបាគង និង​តាមផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើ ដំ ណើ​រ​ឆ្លងកាត់។ ដើម យាង​ចំនួន២ដើម នៅ​ចំណតរថយន្ត​មុខ​ខាងលិច​ប្រាសាទតាព្រហ្ម និង​ដើម​យាង​មួយ​ដើម​ទៀត នៅ​មាត់​កសិណ​ក្លោងទ្វារ​ដី​ឆ្នាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com