សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​អាឡឺម៉ង់​ម្នាក់​អះអាងថា នាង​បាន​កែ​សុដន់​ឲ្យ​មាន​ទំហំ​ធំជាងគេ​ក្នុង​ពិភពលោក
17, Jan 2015 , 10:07 am        
រូបភាព
ដោយ:

តារា​ម៉ូ​ដែល​អាឡឺម៉ង់​ម្នាក់​គឺ​នាង Mayra Hillsបាន​អះអាងថា នាង​មាន​សុដន់​កែច្នៃ​របស់​នាង គឺមាន​ទំហំ​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ហើយ​វា​ងាយស្រួល​ក្នុងការ​មើលឃើញ ថា​តើ​វា​ជា​សុដន់​មែនឬ​យ៉ាងណា​នោះ។ នេះ​បើ​យោងតាម​កាសែត New York Post ។



កាសែត​ដដែល​នេះ​បាន​រាយការណ៍​ថា សុដន់ម្ខាងៗរបស់​នាង Mayra Hillsមាន​ទម្ងន់​ជាង ៩ គីឡូក្រាម ដែល​ត្រូវ​ឲ្យ​នាង​ត្រូវ​ពាក់អាវ​ទ្រនាប់​ដែលមាន​លេខ​32Zដែល​ស្មើនឹង​ទំហំ​អាវទ្រនាប់​ធម្មតា​XXX ។ នាង Mayra Hills មាន​ទំហំ​ទាំងបី(ដើមទ្រូង ចង្កេះ ត្រគៀក) ៥៩ ២៨ ២៦ ហើយ​ដោយសារតែ​នាង​មាន​ដើមទ្រូង​ធំ ទើប​រាល់​សម្លៀកបំពាក់​ដែល​នាង​ស្លៀក ត្រូវតែ​ទៅរក​ជាងកាត់ដេ​រ មិនអាច​រក​ទិញ​បាន​នៅលើ​ទីផ្សារ​នោះទេ។

ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​ដែល​អះអាងថា​មាន​សុដន់​កែច្នៃ​ដ៏​ធំ​នេះ មិនបាន​ជាប់​ក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​Guinness World Records នោះទេ ដោយសារតែ​ស្ថាប័ន​មួយ​នេះ​គឺ​ផ្ដល់​កំណត់ត្រា​នេះ សម្រាប់តែ​ស្ត្រី​ដែលមាន​សុដន់​ធំ​តាម​ធម្មជាតិ​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កំណត់ត្រា​ពិភពលោក សម្រាប់​ស្ត្រី​ដែលមាន​សុដន់​ធំជាងគេ​បំផុត​ក្នុង​លោក គឺ​បាន​ទៅលើ នាង Annie Hawkins ជនជាតិ​អាមេរិក កាលពី​ឆ្នាំ១៩៩៩ ដោយ​នាង​មាន​សុដន់​ទំហំ ១០៩,២២ cm និង​មាន​ទំហំ​ដើមទ្រូង​ដល់​ទៅ ១៧៧,៨ cm៕


© រក្សាសិទ្ធិដោយ thmeythmey.com