ជាតិ
សង្គមជាតិ
មនុស្ស៧នាក់​ស្លាប់២០នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
17, Jan 2015 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន៧នាក់​បាន​ស្លាប់ និង២០នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៦លើក​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៦ខែមករា​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១៦លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន៣០គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៩គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​យានយន្តផ្សេង៣គ្រឿង។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន៥លើក ប្រជែង​គ្រោះថ្នាក់២លើក មិន​គោរព​ភ្លើង​សញ្ញា១លើក មិន​គោរព​សិទ្ធិ១លើក បត់​គ្រោះថ្នាក់២លើក ស្រវឹង៤លើក និង​កត្តា​យានយន្ត១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន២២នាក់។

ដោយឡែក​រថយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៦៤៩គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៧៨គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន២៦៤គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច១០០គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ២០៧គ្រឿង។ ចំណែក​ម៉ូតូ​ដែល​ទទួលរង​ការផាកពិន័យ​មាន​ចំនួន១,៤០៣គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com