ជាតិ
សង្គមជាតិ
ទឹកត្នោត​នៅតែ​ជា​ឳ​ជា​រស​ឆ្ងាញ់​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ
17, Jan 2015 , 1:20 pm        
រូបភាព
សៀមរាប៖ ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត នឹង​បានឃើញ​ជាក់​ជាមិនខាន នូវ​កន្លែង​លក់​ទឹកត្នោត ដែល​លក់​ដោយ​អ្នកស្រុក​រស់នៅ​បរិវេណ​តំបន់​អង្គរ។ ជា​ទឹកត្នោត​សុទ្ធ មិន​លាយ​ស្ករ គឺថា ជា​ទឹកត្នោត​ដែល​ចុះ​ពី​ដើម​ភ្លាម លក់​ភ្លាម​តែម្តង។ នៅ​អម​សងខាង​ផ្លូវ​ចូល​តាម​ខ្លោង​ទ្វារធំ​នៃ​ប្រាសាទអង្គរវត្ត អ្នកលក់​ទឹកត្នោត​កំពុង​មមាញឹក នឹង​ចាក់​ទឹកត្នោត​ឲ្យ​ភ្ញៀវទេសចរ ដែល​ក្នុងនោះ មាន​ទាំង​ខ្មែរ និង​បរទេស ដែល​ចង់​សាក​រសជាតិ​ទឹកត្នោត​ខ្មែរ ដោយមាន​ការណែនាំ​ពី​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍។



សូម​អញ្ជើញ​ទស្សនា​រូបភាពខ្លះៗ មាននៅ​ខាងក្រោម​នេះ!

© រក្សាសិទ្ធិដោយ thmeythmey.com