ព័ត៍មានសុខភាព
​ញ៉ាំ​​អា​ហា​រ​​ត្រឹ​ម​ត្រូ​វ​ ​ជួ​យ​​​កា​រ​ពា​រ​​​​ជំ​ងឺ​​​ទឹ​ក​នោ​ម​​ផ្អែ​ម​​ប្រ​ភេ​ទ​​​ទី​ ​​២
17, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
  ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព អាច​បន្ថយ​ហានិភ័យ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ចំពោះ​ស្ត្រី​។​

​វេជ្ជបណ្ឌិត ជី​នី រ៉េ (Jinnie Rhee) បាន​និយាយថា ការស្រាវជ្រាវ​នេះ បានបង្ហាញ​ថា អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ទាំងអស់ អាច​ដើរតួ​ចំបង ក្នុង​ការការពារ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ជាពិសេស ចំពោះ​ស្ត្រី​ដែល​បាន​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​នេះ​។​ ​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការវិភាគ លើ​មនុស្ស​ជា​ច្រើន​ពាន់​នាក់ នៅ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន អំពី​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ពួកគេ រៀងរាល់ ៤ ឆ្នាំ​ម្តង និង​ត្រូវ​បាន​តាមដាន​រយៈពេល​លើសពី ២៨ ឆ្នាំ​។​ ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព មានដូចជា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ភេសជ្ជៈ​ផ្អែមៗ និង​សាច់​ស្រស់​។ អាហារ​ដែល​ផ្តល់​នូវ​សុខភាព រួមមាន ជាតិ​សរសៃ ខ្លាញ់​មិន​ឆ្អែត និង​កាហ្វេ​ជាដើម​។​ ​ខ្លាញ់​មិន​ឆ្អែត រួម​មាន​សណ្តែក​ជាដើម​។ ប័រ ការ៉េម សុទ្ធ​ជា​ខ្លាញ់ ដែល​ប៉ះពាល់​ដល់​សុខភាព​។​ ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព បាន​បន្ថយ​ហានិភ័យ ជំងឺ​ទឹកនោម​ផ្អែម​ដល់​ទៅ ៥៥ ភាគរយ ចំពោះ​ស្ត្រី​ជនជាតិ​អ៊ី​ស្ពានី​ក ៤៨ ភាគរយ ចំពោះ​ស្ត្រី​ស្បែក​ស ៤២ ភាគរយ ចំពោះ​ស្ត្រី​ជនជាតិ​អាស៊ី និង ៣២ ភាគរយ ចំពោះ​ស្ត្រី​ស្បែក​ខ្មៅ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal Diabetes Care​។​ ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​បំផុត​នោះ គឺមាន ៣៦ ភាគរយ នឹង​ថយចុះ​ហានិភ័យ នៃ​ជំងឺ​ទឹកនោម​ផ្អែម ជាង​អ្នក​ដែល​ញ៉ាំ​អាហារ​មិនល្អ​។​ ​ពួកគេ​បាន​សម្គាល់​ឃើញថា ស្ត្រី​មួយ​ចំនួន គឺ​មាន​ហានិភ័យ​ខ្ពស់ ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជាង​ស្ត្រី​ស្បែក​ស​។ ​នៅពេល​ដែល​អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម បន្ត​កើនឡើង​គួរអោយកត់សម្គាល់ នៅលើ​ពិភពលោក​នោះ ការស្រាវជ្រាវ​នេះ ផ្តល់​សារៈសំខាន់ នូវ​អ្វី​ដែល​ជា​ការព្រួយបារម្ភ​ដល់​ពិភពលោក​។​ ​អ្នកស្រាវជ្រាវ​បាន​និយាយថា ប្រហែល​មនុស្ស ២៩ លាន​នាក់​នៅ​សហរដ្ឋអាមេរិក និង ៤៧ លាន​នាក់ នៅលើ​ពិភពលោក មាន​ជំងឺ​ទឹកនោម​ផ្អែម​។ ជំងឺ​នេះ អាច​ជា​មូលហេតុ​ទី ៧ នៃ​ការស្លាប់​ក្នុង​ឆ្នាំ​២០៣០៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com