ជាតិ
សង្គមជាតិ
មនុស្ស៦នាក់​ស្លាប់២២នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
18, Jan 2015 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន៦នាក់​បាន​ស្លាប់ និង២២នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៤លើក​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៧ខែមករា​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១៤លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២៩គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៦គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង រថយន្ត​ធុន​ធំ៤គ្រឿង និង​យានយន្តផ្សេង៣គ្រឿង។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន៤លើក ប្រជែង​គ្រោះថ្នាក់១លើក មិន​គោរព​សិទ្ធិ២លើក បត់​គ្រោះថ្នាក់៣លើក និង​កត្តា​យានយន្ត១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន២០នាក់។

ដោយឡែក​រថយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៦២១គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៧២គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន២៦៨គ្រឿង រថយន្ត​ដឹក​ដឹក​អ្នកដំណើរ​ធុន​ធំ៧គ្រឿង និង រថយន្ត​ដឹកទំនិញ​ធុន​តូច១០៧គ្រឿង។ ចំណែក​ម៉ូតូ​ដែល​ទទួលរង​ការផាកពិន័យ​មាន​ចំនួន១,៧៤៨គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com