ព័ត៍មានសុខភាព
សុខភាព៖ អ្នក​ឈឺចង្កេះ​គួរ​រួមភេទ​របៀប​ណា?
06, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ការបំពេញ​តម្រូវការ​នៃ​ការរួម​ភេទ​គឺជា​ចំនុច​ដ៏​សំខាន់បំផុត​សំរាប់​កសាង​ទំនាក់ទំនង និង​សុខភាព ។ ហើយ​ការភ័យខ្លាច​ក្នុងការ​រួមភេទ​ដោយសារតែ​ការឈឺ​ចង្កេះ​អាចជា​បញ្ហា​ដ៏​ធំ​មួយ ។ ប្រសិនបើ​ជីវិត​ផ្លូវភេទ​របស់​អ្នកមាន​ការពិបាក​ដោយ​សារ​តែ​ការឈឺ​ចង្កេះ ចូរ​កុំ​ព្រួយបារម្ភ​អី ។ មនុស្ស​ជាច្រើន​ត្រូវតែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ ហើយ​យើង​អាចមាន​មធ្យោបាយ​ច្រើន​ទៀត​សំរាប់​ដោះស្រាយ​បានដែរ ។



មធ្យោបាយ ៥ប្រភេទ​សំរាប់​ធ្វើអោយ​ជីវិត​ផ្លូវភេទ​មាន​ភាពល្អ​ឡើងវិញ៖
 ប្រាប់​គ្រូពេទ្យ៖ ការធ្វើ​ដូច្នេះ​អាចជា​រឿង​មួយ​ពិបាក​ព្រោះ​មនុស្ស​មួយចំនួន​មានការ​អៀនខ្មាស​នឹង​ការនិយាយ​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ​នេះ​ណាស់ ។ ប៉ុន្តែ​អ្នក​ត្រូវតែ​រកអោយឃើញ​នូវ​របៀប​នៃ​ការ​រួមភេទ​ប្រភេទ​ណា​ដែល​វា​ល្អ​ចំពោះ​សុខភាព​ចង្កេះ​របស់​អ្នក ។ ការឈឺ​ចង្កេះ​មួយចំនួន​កើតឡើង​នៅពេល​អោន​ទៅមុខ ហើយ​ពេលខ្លះទៀត​កើតឡើង​ដោយសារ​អ្នកធ្វើ​អោយ​ឈឺ​តែម្តង​ក៏មាន ។ ចូរ​ចងចាំ​ថា នៅពេលដែល​អ្នក​បាន​និយាយប្រាប់​រឿងនេះ​អោយ​គ្រូពេទ្យ​ស្តាប់​ហើយ គាត់​នឹង​អាច​រិះរក​មធ្យោបាយ​សំរាប់​ជួយ​អ្នក​បាន​ជាមិនខាន ។

  និយាយ​ជាមួយ​ដៃគូរ​របស់​អ្នក៖ ដៃគូរ​រួមភេទ​របស់​អ្នក​ប្រហែលជា​មិនអាច​ដឹង​នូវ​ការឈឺចាប់​របស់​អ្នក​បាន​នោះទេ​ប្រសិន​អ្នក​មិន​ប្រាប់​រឿង​នឹង​ទៅ​គេ ។ ប្រសិន​ការឈឺចាប់​កើតឡើង​ទៅលើ​អ្នក​ក្នុងពេល​រួមភេទ អ្នក​ក៏ត្រូវ​និយាយ​រឿង​នោះដែរ ។ ចូរ​ពិ​ភាគ​ក្សា​ក្នុងការ​រិះរក​នូវ​ក្បាច់​ណាមួយ​ដែល​ធ្វើអោយ​ជិវិត​នៅលើ​គ្រែ​របស់​អ្នកមាន​ភាពល្អប្រសើ និង​មិន​ប៉ះពាល់​ដល់​ការឈឺ​ចង្កេះ ។

   ធ្វើ​បន្តិចម្តង៖ ការរួម​ភេទ​ប្រៀបដូចជា​ការ​កំដៅ​សាច់ដុំ​មុននឹង​ហាត់ប្រាណ​ដែរ ហើយ​វា​មាន​សារៈសំខាន់ ។ ការ​ងូតទឹក​ក្តៅ​នឹង​អាចជួយ​អោយ​សាច់ដុំ​របស់​អ្នក​សំរាក ។ ការ​ម៉ាស្សា​អាចជួយ​ធ្វើអោយ​ខ្លួន​របស់​អ្នក​ស្រាល ។ មនុស្ស​ជាច្រើន​ចូលចិត្ត​ប្រើ​របៀប​ហាត់ប្រាណ​បែប Yoga ដើម្បី​បន្តឹង​សាច់ដុំ​របស់​ពួកគេ​ជា​លក្ខណៈថ្នមៗ ។ នៅពេលដែល​អ្នករៀបចំ​នឹង​រួមភេទ ចូរ​ប្រើ​ក្បាច់​របស់​អ្នកយឺតៗ និងថ្នមៗ ។

    រៀបចំ​ក្នុងការ​សាកល្បង​អ្វីដែល​ថ្មី៖ អ្នក​ប្រហែលជា​ត្រូវការ​សាកល្បង​ក្បាច់​ថ្មី​មួយ​ផ្សេងទៀត​ដែល​អ្នក​មិន​ធ្លាប់​គិត​ពីមុនមក ។ អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​គ្រែ​ដែល​រឹង​ជាង​មុន ឬ​ទន់​ជាង​មុន នៅ​កំរាល​ផ្ទាល់ ឬ​លើ​កៅអី ។ ការរួម​ភេទ​តាម​មាត់​ប្រហែលជា​ច​ងាយស្រួល​ជាង​ការ​រួមភេទផ្សេងៗទៀត ។

    ប្រសិនបើ​មានការ​ឈឺចាប់​ចូរ​បញ្ឈប់​ភ្លាម៖ នោះ​ប្រហែលជា​រឿង​ជាក់ស្តែង​មួយ ប៉ុន្តែ​នៅពេលដែល​តណ្ហា​ឡើងដល់​កំរិត​ហើយ វា​ពិបាក​ក្នុងការ​គ្រប់គ្រង​ខ្លាំងណាស់ ។ ចូរ​ព្យាយាម​ធ្វើ​វា​បន្តិចម្តងៗដូច្នេះ​អ្នក​អាច​បញ្ឈប់​វា​បាន​ភ្លាម​ប្រសិនបើ​ចង្កេះ​របស់​អ្នក​ឈឺ ។

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com