ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រី​គួរពិនិត្យមើល បញ្ហា​សុខភាព​អ្វីខ្លះ?
19, Jan 2015 , 7:47 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ គឺជា​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព យ៉ាងសំខាន់​សម្រាប់​ស្ត្រី ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បញ្ហា​ណាមួយ មុននឹង​វា​អាច​កើតឡើង។



I.    ការពិនិត្យ​រក​កោសិកា​មាត់ស្បូន (Pap Smear)
គឺជា​ការស្វែងរក​ភាពមិន​ធម្មត នៃ​កោសិកា​មាត់ស្បូន ដែល​អាច​វិវត្តន៍​ទៅជា ជំងឺមហារីក​មាត់ស្បូន។ មេរោគ HPV និង​ជំងឺ​កាមរោគ គឺជា​មូលហេតុ​ចម្បង នៃ​ជំងឺមហារីក​មាត់ស្បូន។ អ្នក​អាច​ចាប់ផ្តើម​ពិនិត្យ​នៅ​អាយុ ២១ ឆ្នាំ ហើយ​បើ​មាន​សុខ​ភាពល្អ​នោះ គេ​អាចធ្វើ​វា​បន្តបន្ទាប់ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង។

II.    ជំងឺមហារីក​ក្រពេញ​អូវែ
ដោយសារតែ​ជំងឺមហារីក​ក្រពេញ​អូវែ បានសម្លាប់​ស្ត្រី​ប្រមាណ ១៥.០០០ នាក់ ចំពោះ​ស្ត្រី​អាយុ​ពី ៥០ ទៅ ៧៥ ឆ្នាំ ជា​រៀងរាល់ឆ្នាំ។

III.    ជំងឺ​បេះដូង
ជំងឺ​បេះដូង គឺជា​ឃាតករ​ចម្បង​លើ​ស្ត្រី​ទូទាំង​ពិភពលោក។ នោះ​ហើយ​ជា​មូល​ហេតុដែល​ធ្វើអោយ​ស្ត្រី​អាយុ ៥០ ឆ្នាំ ហើយ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បេះដូង ត្រូវ​ចាំបាច់​ត្រូវ​ពិនិត្យ​វា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ពិនិត្យមើល ភាពមិនប្រក្រតី​នៃ​ចង្វាក់បេះដូង។

IV.    ជំងឺមហារីក​ស្បែក
ប្រសិនបើ​លោកអ្នក​ចូលចិត្ត​គេង​នៅក្រោម​ពន្លឺព្រះអាទិត្យ ក្នុងអំឡុង​អាយុ ២០ ឆ្នាំ អ្នក​អាចមាន​ហានិភ័យ​នៃ​ប្រភេទ​ណាមួយ នៃ​ជំងឺមហារីក​ស្បែក​ជាច្រើន ដូចជា ជំងឺមហារីក​ស្បែក Melanoma, Basal cell និង Squamous cell។

V.    ការពិនិត្យ​ភ្នែក
អ្នក​គួរ​ធ្វើការ​ពិនិត្យ​ភ្នែក​ប្រចាំឆ្នាំ បន្ទាប់ពី​អ្នកមាន​អាយុ ៤០ ឆ្នាំ (ឬ​ជា​រៀងរាល់ឆ្នាំ ប្រសិនបើ​អ្នកមាន​ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​ភ្នែក) ដើម្បី​តាមដាន​ជំងឺ​ភ្នែក ដូចជា ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ជំងឺ​រលាក​កញ្ចក់ភ្នែក ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​ការ​ថមថយ​របស់​ភ្នែក​តាម​អាយុកាល ។

VI.    ការថត​ដោះ
ការពិនិត្យ​សុដន់​ប្រចាំឆ្នាំ គួរតែ​ចាប់ផ្តើម​នៅពេល​អ្នកមាន​អាយុ ៤០ ឆ្នាំ។ ប្រសិនបើ​ការពិនិត្យ​សុដន់ មាន​លក្ខណៈ​ធម្មតា​នោះ អ្នក​អាច​ពិនិត្យ​វា​ជា​រៀងរាល់ឆ្នាំ ដែល​អាច​ចាប់ផ្តើម​នៅ​អាយុ ៥០ ឆ្នាំ។

VII.    ជំងឺ​ពុក​ឆ្អឹង
ជំងឺ​ពុក​ឆ្អឹង គឺជា​ការថយចុះ និង​ការចុះ​ខ្សោយ​នៃ​ឆ្អឹង ក្នុងអំឡុងពេល​អស់រ​ដូ​វ (ឬ​អាយុ​ជាង ៥០ ឆ្នាំ) នៅពេលដែល​ឆ្អឹង ត្រូវបាន​រង​ផលប៉ះពាល់។ ការពិនិត្យ​នេះ ជាធម្មតា ចាប់ផ្តើម​នៅ​អាយុ ៦៥ ឆ្នាំ និង​រួមទាំង​វាស់​កម្លាំង​ឆ្អឹង ដើម្បី​កំណត់ថា​តើ អ្នក​អាចមាន​ហានិភ័យ នៃ​ជំងឺ​ពុក​ឆ្អឹង ឬ​បាក់ឆ្អឹង​ដែរឬទេ។

VIII.    ការពិនិត្យ​សុដន់​ដោយ​ប្រើ​ដៃ
វា​អាស្រ័យទៅលើ​អាយុ និង​កត្តា​គ្រោះថ្នាក់។ ការពិនិត្យ​រកមើល​ម​ហា​រីក​សុដន់​ដោយ​ដៃ គួរតែ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ។ ហើយ​អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​សុដន់​ដោយ​ដៃ​ដោយ​ខ្លូន​ឯង ជា​រៀងរាល់ខែ​ផងដែរ គឺ​ដើម្បី​ពិនិត្យ​រក​ដុំតូចៗ ដែល​អាច​ក្លាយទៅជា​ដុំ​ពក​មាន​ទំហំ​ធំ និង​បាន​រីក​រាលដាល​ទៅកាន់​កូនកណ្តុរ​ផងដែរ។ ការពិនិត្យ​សុដន់ អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន ប្រសិនបើ​អាច​រកឃើញ នៅ​ដំនាក់កាល​ដំបូង ហើយ​អ្នកនឹង​មានឱកាស​ជាសះស្បើយ​បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com