ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ​ព្រមាន​​លុប​ចោល​​វប្បធម៌​​សន្ទនា​​គ្នា​ជា​មួយ​​មេដឹកនាំ​បក្សប្រឆាំង
19, Jan 2015 , 1:02 pm        
រូបភាព
ដោយ: ថ្មីៗ
ពី​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​នៅ​ខេត្ត​ស្វាយ​រៀង​នៅថ្ងៃនេះ លោក ហ៊ុន សែន បានព្រមាន​ខ្លាំង​ៗ​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​គណបក្សប្រឆាំង​ថា រូបលោក​នឹង​លែង​អនុវត្ត​វប្បធម៌​ស​ន្ទនា​​គ្នា​ទៀតហើយ។ លោកនាយក​រដ្ឋមន្ត្រី បាន​ចោទ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា លោក​ទាំងពីរ​មិនបាន​គោរព​ទៅលើ​វប្បធម៌​សន្ទនា​គ្នា​ដែល​សន្យា​កន្លងមក​ឡើយ។ « ខ្ញុំ​សូម​ផ្តាំ​ទៅ ឯកឧត្តម សម រង្ស៊ី  វប្បធម៌​សន្តិ​ភាព​របស់​ឯកឧត្តម ដែលឯកឧត្តម​ប​បួល​ខ្ញុំ​នោះ គ្មាន​ប្រសិទ្ធិភាព​ឡើយ ហើយ​មិន​ចាប់​បាច់ស​ន្ទា​នា​អ្វី​ទេ បើ​លោក​ឯង បើក​ការវាយប្រហារ​តាម​ចិញ្ចើមថ្នល់ ខ្ញុំ​នឹងដាក់​ត្រឡប់​ទៅវិញ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន ។



សំឡេង លោក ហ៊ុន សែន




© រក្សាសិទ្ធិដោយ thmeythmey.com