ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ជា​អ្នកនយោបាយ​គ្មាន​ទស្សនវិស័យ
19, Jan 2015 , 7:39 pm        
រូបភាព
អតីត​ប្រធាន​ក្រុមប្រឹក្សា​អភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុក​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ថា ជា​អ្នកនយោបាយ​ដែល​គ្មាន​ទស្សនវិស័យ​សោះឡើយ ។ លើសពីនេះទៅទៀត សម្រាប់​លោក អ៊ូ វីរៈ ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ ជា​អ្នកនយោបាយ ដែល​មិនសូវ​ចូល​ប្រឡូក​ក្នុង​កិច្ច​ការ​​សង្គម​នោះទេ។ ការអត្ថាធិប្បាយ​របស់​លោក អ៊ូ វីរៈ បានធ្វើ​ឡើង ខណៈដែល​នៅ​ថ្ងៃ​ចន្ទ​នេះ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានរៀបចំ​ធ្វើ​សមាជ​សម្រេច​ជ្រើស​ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ ឲ្យ​ធ្វើជា​ប្រធាន​បក្ស​ឡើងវិញ។



ស្រប​ពេលដែល​ព្រះអង្គម្ចាស់ ន​រោ​ត្ត រណ​ឬ​ទ្ធិ យាង​មក​ធ្វើជា​ប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច វិញ លោក អ៊ូ វីរៈ បាន​និយាយ​បន្តុះបង្អាប់​ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ ថា ជា​អ្នកនយោបាយ ដែល​គ្មាន​ទស្សនវិស័យ​ឡើយ។ លោក​ថា ឆាកជីវិត​លើ​វិថី​នយោបាយ​របស់​ទ្រង់​កន្លងមក គឺ​ពឹងផ្អែក​តែ​លើ​ប្រជាប្រិយភាព​របស់​ព្រះបិតា​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ​តែប៉ុណ្ណោះ ។  លោក អ៊ូ វីរៈ​ដែល​កំពុងតែ​ដឹកនាំ​ក្រុម​បញ្ញវន្ត​មួយក្រុម​ស្រាវជ្រាវ​រក​ដំណោះស្រាយ​បញ្ហា​ជាតិ​ផង​នោះ បានបញ្ជាក់​ប្រាក់​សារព័ត៌មានថ្មីៗ យ៉ាងនេះ​ថា៖ « សម្តេចក្រុមព្រះ ទ្រង់​ធ្វើ​នយោបាយ​ពឹង​តែ​លើ​កេរ​បិតា​ទ្រង់​ទេ។ ព្រះអង្គ​អត់​មាន​ទស្សនវិស័យ​ឡើយ ។  ព្រះអង្គ​មិនមាន​ភាពរឹងមាំ ហើយ​មិនសូវមាន​ការលះបង់​ទេ ដោយសារ​ជីវិត​ព្រះអង្គ​ធ្លាប់​ស្រួល។ លើសពីនេះ​ទៀត ទ្រង់​មិនសូវចូល​រួម​ក្នុង​ការ​ងារ​​សង្គម​ប៉ុន្មាន​នោះទេ » ។

ស្តាប់​សំឡេង លោក អ៊ូ វីរៈ



ទន្ទឹមនឹង​ការ​បង្អាប់​ព្រះអង្គម្ចាស់ ន​រោ​ត្តម រណ​ឬ​ទ្ធិ បែបនេះ លោក អ៊ូ វីរៈ ក៏បាន​និយាយ​ពី​ចំណុច​ល្អ​របស់​ទ្រង់​មួយចំនួន​ផងដែរ ។ លោក​ថា ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ ពូកែ​យកចិត្ត​ពលរដ្ឋ។ លោក អ៊ូ វីរៈ បន្ថែមថា៖ « ព្រះអង្គ​រៀន​តាម​បិតា​ទ្រង់ ។  ពេលខ្លះ​ព្រះអង្គ មានបន្ទូល​មក គួរ​ឲ្យ​អាណិត​តែម្តង » ។

ស្តា​ប់លោក អ៊ូ វីរៈ ម្តងទៀត




© រក្សាសិទ្ធិដោយ thmeythmey.com