ជាតិ
សង្គមជាតិ
​U​S​I​A​D​ ​ជំ​រុ​ញ​​​ឲ្យ​​​ដា​ក់​ប​ញ្ចូល​​​កា​រ​​បម្រែប​ម្រួ​ល​​​អា​កា​ស​ធា​តុ​​ក្នុ​ង​​​ក​ម្ម​វិ​ធី​សិ​ក្សា​​​នៅ​​​ក​ម្ពុ​ជា​​
22, Jan 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
 
កម្មវិធីសិក្សា​ស្ដីពី​ការ​បម្រែបម្រួល​អាកាសធាតុ នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​កម្ម​វិធិ​សិក្សា នៅក្នុង​សកលវិទ្យា​ល័យ​ក្នុងប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​ការបញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង​ទ្វីបអាស៊ី របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USIAD LEAF) និង​គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ (USIAD SFB) និង​ដៃគូ​សកលវិទ្យា​នៅ​អាស៊ី។



សេចក្ដីប្រកាស​ព័ត៌មាន​USIAD នៅ​ថ្ងៃទី២១មករា​នេះ បាន​ឲ្យ​ដឹងថា ដំណើរការ​បង្កើត​កម្ម​វិធី​សិក្សា​ក្នុង​តំបន់​ព្រមទាំង​សៀវភៅ​មេរៀន (module) រួមមាន៖ បម្រែបម្រួល​អាកាសធាតុ​ជា​មូលដ្ឋាន សុវត្ថិភាព​សង្គម​និង​បរិស្ថាន ការរៀបចំ​ផែនការ​ប្រើ​ដី​ដែល​បញ្ចេញ​កាបូន​តិច និង ការ​វាស់​និង​ត្រួតពិនិត្យ បរិមាណ​ជាតិ​កាបូន។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា សាស្ត្រាចារ្យ​និង​អ្នកឯកទេស​ខាង​ព្រៃឈើ​និង​បម្រែបម្រួល​អាកាសធាតុ មកពី​សាកលវិទ្យាល័យ​ចំនួន១៤ ពី​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង ប៉ា​ពួ​ញូ​ហ្គី​ណេ​បាន​សហការគ្នា​ក្នុងការ​បង្កើត​កម្មវិធី​សិក្សា​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​នេះ។ ហើយ​កម្មវិធី​នេះ​នឹងត្រូវ​យកមកប្រើ ដើម្បី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខាង​បម្រែបម្រួល​អាកាសធាតុ​ជំនាន់​ក្រោយ​នៅក្នុង​តំបន់។ 

USAID LEAF អនុវត្ត​វិធីសាស្ត្រ​តំបន់​ដើម្បី​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការប្រើប្រាស់​ដី ព្រៃឈើ​ដល់​បណ្តា​ប្រទេស​ចំនួន៦ រួមមាន​កម្ពុជា ឡាវ ម៉ាឡេស៊ី ប៉ា​ពួ​ញូ​ហ្គី​ណេ ថៃ និង វៀតណាម៕





© រក្សាសិទ្ធិដោយ thmeythmey.com