ព័ត៍មានសុខភាព
សុខភាព៖ ស្រាក្រហម និង​សាច់​ក្រហម ល្អ​ចំពោះ​ផ្លូវភេទ
22, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
រឿងនេះ​ស្តាប់ទៅ ដូចជា​កំពុងតែ​ផ្តល់​ពេលវេលា​ដ៏​ល្អ​មួយ សម្រាប់​យើង​គ្រប់គ្នា​ហើយ​មើលទៅ! បើ​យោងទៅតាម​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី នាពេលថ្មីៗនេះ​បានអោយដឹងថា អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​អាល់កុល​ក្នុង​ស្រា ប្រហែលជា​ជួយ​ជម្រុញ​ដល់​ការផលិត​សារធាតុ Nitric Oxide ក្នុង​ឈាម ដែល​វា​មាន​នាទី ជួយ​អោយ​ជញ្ជាំង​សរសៃឈាម​អាក់ទែ​ធូរ និង​បង្កើន​លំហូរ​ឈាម ទៅកាន់​ប្រដាប់ភេទ។



ដូច្នេះ អ្នក​គ្រាន់តែ​ទទួលទាន ត្រឹម​មួយ​កែវ​ពីរ​ទៅ​គឺ​បាន​ហើយ ព្រោះ​ការទទួល​ទាន​ជាតិ​អាល់កុល​ច្រើនជាង​នេះ អាច​ប៉ះពាល់​ដល់​សកម្មភាព​ផ្លូវភេទ និង​នាំអោយ​ភាព​សិច​ស៊ី​លើ​គ្រែ កាន់តែ​លែងមាន​លក្ខណៈ​ធម្មជាតិ​វិញ​ហើយ។

ចូរ​ចាំ​ថា ទោះបីជា​មនុស្ស​ដែល​មិនចេះ​ទទួល​គ្រឿង​ស្រវឹង​ក៏ដោយ ក៏​អាច​ទទួលបាន​ប្រយោជន៍ ពី​ស្រា​ទំពាំងបាយជូរ​ផងដែរ។ ចំពោះ​ទឹក​ទំពាំងបាយជូរ​ខ្មៅ វា​ផ្ទុក​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ Polyphenols ដែល​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង-សរសៃឈាម និង​ជួយ​អោយ​ស្បែក​មាន​ភាពបត់បែន។

ចំពោះ​សាច់​ក្រហម ជាពិសេស សាច់​គ្មាន​ខ្លាញ់ គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ នៃ​ជាតិ​ស័​ង្គ​សី ដែលជា​ប្រភេទ​ជាតិ​រ៉ែ​ជំនួយ និង​ទប់ស្កាត់​ការផលិត​របស់​អ័រម៉ូន Prolactin ព្រោះ​កាលណា​អ័រម៉ូន​មួយ​នេះ​ឡើង​ខ្ពស់​ក្នុង​ឈាម វា​នឹងធ្វើ​អោយមាន​អសមត្ថភាព​ផ្លូវភេទ។ ស័​ង្គ​សី ក៏​ជា​ជីវជាតិ​បង្កើន​សាច់ដុំ​ដ៏​សំខាន់​មួយ​ដែរ ហើយ​ការសិក្សា​បានអោយដឹងថា កំហាប់​ដ៏​ខ្ពស់​របស់​សារធាតុ Conjugated Linoleic Acid (CLA) ក្នុង​សាច់គោ ប្រហែលជា​ជួយ​ជម្រុញ​ការ​សម្រក​ទម្ងន់​បាន​ទៀតផង៕
 
ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com