ព័ត៍មានសុខភាព
សុខភាព៖ អង្គុយ​ច្រើនពេក អាចធ្វើអោយ​ស្លាប់​បាន
23, Jan 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ មិន​លុបបំបាត់​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការស្លាប់​មុន​អាយុ ដែល​បណ្តាលមកពី​ការ​អង្គុយ​ច្រើន ជា​រៀងរាល់ថ្ងៃ​នោះទេ។



គួបផ្សំ​ទៅនឹង​ការស្រាវជ្រាវ ៤៧ ពីមុន អ្នកស្រាវជ្រាវ​ជនជាតិ​កាណាដា បាន​រកឃើញថា ការ​អង្គុយ​យូរ​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ឱកាស​ខ្ពស់ នៃ​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក និង​ការស្លាប់។

អ្នកស្រាវជ្រាវ​បាន​និយាយថា ទោះបីជា​អ្នកចូលរួម បានធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏ដោយ ប៉ុន្តែ ការស្រាវជ្រាវ​បានបង្ហាញ​អំពី លទ្ធផល​នៃ​បញ្ហា​សុខភាព​មិនល្អ ចំពោះ​អ្នក​ដែល​បាន​អង្គុយ​យូរ។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដែល​បានធ្វើ​លំ​ហាត់ប្រាណ​តិច ឬ​មិន​បានធ្វើ​លំ​ហាត់ប្រាណ​សោះ បាន​ប្រឈមមុខ​ទៅនឹង ហានិភ័យ​នៃ​បញ្ហា​សុខភាព​ខ្ពស់​ខ្លាំង។
វេជ្ជបណ្ឌិត អា​វី​រ៉ូ​ប ប៊ី​វ៉ាស (Aviroop Biswas) បាន​និយាយថា យើង​បាន​រកឃើញ ពី​ការផ្សារភ្ជាប់​គ្នា​នៃ​ជំងឺ​ទាំងអស់។ ករណី​ចំបង អាច​ត្រូវបាន​បង្កើតឡើង ដោយ​ការរស់នៅ​សុខ​ស្រួល ហើយ​ការ​អង្គុយ ក៏​ត្រូវបាន​ផ្សារភ្ជាប់ ទៅនឹង​ជំងឺ​ទាំងនេះ​ផងដែរ។

វេជ្ជបណ្ឌិត Biswas បាន​និយាយថា នៅពេលដែល​យើង​ឈរ សាច់ដុំ​មួយចំនួន​នៅក្នុង​ខ្លួន កំពុងតែធ្វើការ​ខ្លាំង ដើម្បី​រក្សា​អោយ​យើង​មាន​ជំហរ។ នៅពេលដែល​យើង​អង្គុយ​ក្នុង​រយៈពេល​យូរ មេ​តា​ប៉ូលីស​របស់​យើង មិនមាន​មុខងារ​នោះទេ ហើយ​ការ​អសកម្ម​ភាព​បែបនេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន។
ការស្រាវជ្រាវ ត្រូវ​បានចេញ​ផ្សា​នៅក្នុង​កាសែត Annals of Internal Medicine។

ប្រហែល​មនុស្ស ៣,២ លាន​នាក់ បាន​ស្លាប់​ក្នុងមួយឆ្នាំៗ ដោយសារតែ​ពួកគេ មិន​បានធ្វើ​សកម្មភាព​គ្រប់គ្រាន់ ដែល​នេះ​ធ្វើអោយ​កត្តា​អកម្ម ជា​កត្តា​ហានិភ័យ​ទី ៤ ចំពោះ​ការស្លាប់ នៅលើ​ពិភពលោក។

ក្នុងចំណោម​ការស្រាវជ្រាវ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​វេជ្ជបណ្ឌិត Biswas និយមន័យ នៃ​ការ​អង្គុយ​យូរ គឺ​ការ​អង្គុយ​លើសពី ៨ ទៅ ១២ ម៉ោង​ក្នុង​មួយថ្ងៃ។ ការ​អង្គុយ ឬ​ការរស់នៅ​ស្រួល​ដោយ​ការ​អង្គុយ ដូច​ជាការ​បើកឡាន ការលេង​កុំព្យូទ័រ ឬ​មើល​ទូរទស្សន៍ មិនគួរ​មាន​លើសពី ៤ ទៅ ៥ ម៉ោង​ក្នុង​មួយថ្ងៃ​នោះទេ។
យើង​បាន​រកឃើញ​ប្រាណ លំ​ហាត់ប្រាណ គឺជា​រឿង​មួយ​ដ៏​ល្អ ប៉ុន្តែ វា​ជា​រឿង​ដែល​យើង បាន​រំលង​ជា​រៀងរាល់ថ្ងៃ។

ការស្រាវជ្រាវ​ពី​ការ​អង្គុយ​យូរ គឺ ៩០ ភាគរយ មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ។ ក្នុងចំណោម​ការស្រាវជ្រាវ ដែល​ពិនិត្យ​លើ​អត្រា​នៃ​ការកើតមាន​ថ្មី និង​ស្លាប់​នៃ​ជំងឺមហារីក​នោះ ការផ្សារភ្ជាប់​គ្នា ត្រូវបាន​សម្គាល់​មាន រវាង​អ្នករស់នៅ​សុខ​ស្រួល និង​ជំងឺមហារីក​សុដន់ ពោះវៀនធំ ស្បូន និង​ក្រពេញ​អូវែ៕


© រក្សាសិទ្ធិដោយ thmeythmey.com