ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ប្រកាស​ធ្វើបាតុកម្ម​អហិង្សា​និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា
23, Jan 2015 , 8:00 am        
រូបភាព
សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នឹង​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃទី២៦ខែមករា​ខាងមុខ​នៅ​ភោជនីយដ្ឋាន​បៃតង។សិស្ស-និស្សិត​បញ្ញវន្ត​យុវជន​យុវតី​ព្រមទាំង​អង្គការ​ធម្មទាន​សង្គម​អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ​និង​សមាគមន​ជីវិត​និង​ការអប់រំ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​អប់រំ​ប្រមាណ៦០នាក់​នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម នៅក្នុង​សន្និសីទកាសែត​នេះ។នេះ​បើតាម​យោង​សេចក្តីជូនដំណឹងរ​បស់​សមាគម​សម្ព័ន្ធ​បញ្ញវន្ត​ខ្មែរ នៅ​ថ្ងៃទី២០ខែមករា។



តាមរយៈ​សេចក្តីជូនដំណឹង សន្និសីទកាសែត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន៣គឺ៖

១. ការធ្វើការ​បកស្រាយ​អំពី​លទ្ធផល​ប្រជុំ​ដែល​គ្មាន​ដំណោះស្រាយ​នាពេល​កន្លងមក​រវាង​សមាគម​សម្ព័ន្ធ​បញ្ញវន្ត​ខ្មែរ​និង​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួងសុខាភិបាល តំណាង​សាលា​រាជធានី​ភ្នំពេញ​និង​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ។

២. ប្រកាស​ជំហរ​និង​គោលបំណង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​នៅមុខ​រដ្ឋសភា​និង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​នៅ​ថ្ងៃទី២៨ខែមករា។
និង​ទី៣. បង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​អំពើពុករលួយ និង​គុណភាព​អប់រំ​របស់​កម្ពុជា​ដោយ​អង្គការ​សង្គម​ស៊ីវិល​នានា៕


© រក្សាសិទ្ធិដោយ thmeythmey.com