ជាតិ
សង្គមជាតិ
យុវជន​ជួយ​ការងារ​អភិបាលកិច្ច​ក្នុង​ឃុំ ភ្នំ​សំពៅ
24, Jan 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង៖ យុវជន​នៅតាម​មូលដ្ឋាន​អាចជួយ​ការងារ​អភិបាលកិច្ច​របស់​អាជ្ញា​ធរ​បាន។ ការងារ​ផ្សព្វផ្សាយ អប់រំ ពួកគេ​សុទ្ធតែ​អាច​ចូលរួម​ជួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដែល​ត្រូវ​បញ្ជ្រាប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ។



អ្នកស្រី រាំ ចាន់នី ដែលជា​ស្មៀនឃុំ ភ្នំ​សំពៅ នៃ​ស្រុក​បាណន់ ខេត្តបាត់ដំបង បានទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៃ​វត្តមាន​យុវជន ក្នុងការ​អនុវត្ត​ការងារ​អភិបាលកិច្ច​នៅក្នុង​ឃុំ​របស់​អ្នកស្រី។ ឧទាហរណ៍​តូច​មួយ ប៉ុន្តែ​សំខាន់ គឺជា​អ្វីដែល​អ្នកស្រី​ស្មៀនឃុំ ចង់​លើក​យកមក​បង្ហាញ។ អ្នកស្រី​រៀបរាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តែងតែ​មិន​ចង់​មក​ចូលរួម​ប្រជុំ​ប្រចាំខែ ឬ​ប្រជុំ​រៀបចំ​ផែនការ​អភិវឌ្ឍ​ឃុំ​នោះទេ។ អ្នកស្រី​បន្ត​យ៉ាង​ដូច្នេះ​ថា៖«ប៉ុន្តែ​ក្រោយពី​មាន​ក្រុមយុវជន​របស់​អង្គការ​តម្លាភាព​បាន​ជួយ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​យុវជនផ្សេងៗទៀត ពួកគាត់​បាន​យល់ និង​បានមក​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ទោះបី​ពេលខ្លះ វា​មិនមាន​ចំនួន​ច្រើន​ក៏ដោយ»។

© រក្សាសិទ្ធិដោយ thmeythmey.com