ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បន្ត​វាយប្រហារ​គណបក្សតូចៗ
23, Jan 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជាថ្មី​ម្តងទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅតែ​បន្ត​វាយប្រហារ​គណបក្សតូចៗ និង​គណបក្ស​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​ថា គណបក្ស​ទាំងនោះ​មិនមាន​ប្រយោជន៍​អ្វី​ឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ជាតិ។



នៅ​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​ក្នុង​ស្រុ​ម​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅថ្ងៃនេះ លោក សម រង្ស៊ី បាន​ថ្លែង​យ៉ាងខ្លី​ថា៖ « គណបក្សតូចៗអត់​បានការ​ទេ លុះត្រាតែ​គណបក្សធំៗទាំំ​ង​ពីរ​នេះ តទល់​គ្នា ទើប​ចំណេញ​សម្រាប់​ជាតិ» ។ កាលពី​សប្តាហ៍​មុន លោក សម រង្ស៊ី ធ្លាប់បាន​បរិហារ​គណ​បក្សតូចៗម្តង​រួចហើយ។ ពេលនោះ លោក​ប្រមុខ​បក្សប្រឆាំង បាន​ចោទ​គណបក្ស​ទាំងនោះ​ថា មាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​ខ្នង ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com