ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ូ​ប៊ែ​ឌី៖ អណ​ត្តិ៦ឆ្នាំ ខ្ញុំ​ទទួលបាន​ការសរសើ និង​ការរិះគន់
23, Jan 2015 , 5:27 pm        
រូបភាព
 
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​លើកចុងក្រោយ​របស់លោក នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ថា នៅក្នុង​ការបំពេញ​តួនាទី​ក្នុង​អណ​ត្តិ៦ឆ្នាំ​កន្លងមកនេះ លោក​មាន​អនុស្សាវរីយ៍​ជាច្រើន ទាំង​អនុស្សាវរីយ៍​ល្អ និង​អាក្រក់​នៅក្នុង​ប្រទេស​កម្ពុ​ជា។ លោក​បាន​បញ្ជាក់ថា អនុស្សាវរីយ៍​ល្អ​គឺ​លោក​ទទួលបាន​ការគោរព សរសើ​ពី​ប្រជាជន​កម្ពុជា។ ចំណែក​អនុស្សាវរីយ៍​អាក្រក់ គឺ​លោក​ទទួលបាន​ការរិះគន់​ពី​មនុស្ស​មួយចំនួន​ចំពោះ​ការបំពេញ​តួនាទី​របស់លោក។ ចំពោះ​អនុ​ស្សាវ​រី​យ៏​អាក្រក់​របស់លោក ស៊ូ​ប៊ែ​ឌី​នេះ ចង់​មិន​ចង់​គឺអាច​ជាការ​សំដៅ​ទៅកាន់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​បដិសេធ​មិន​ទទួលយក​រាល់​ការលើកឡើង​របស់​អ្នករាយការណ៍​សិទ្ធិមនុស្ស​រូបនេះ។


សូម​ស្ដាប់​សំឡេង



សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក ស៊ូ​ប៊ែ​ឌី នឹងត្រូវបញ្ចប់បេសកកម្មរបស់ខ្លួននាខែមេសាខាងមុខនេះ







© រក្សាសិទ្ធិដោយ thmeythmey.com