ជាតិ
លោក ស ខេង ជំរុញ​​មន្ត្រីនគរបាល​ឲ្យ​ពង្រឹងគុណភាព និង​សមត្ថភាព
24, Jan 2015 , 12:48 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នគរបាល នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា កាលពី​ថ្ងៃទី២៣ ខែមករា នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នាយករដ្ឋមន្ត្រី​ស្ដីទី​កម្ពុជា លោក ស ខេង បាន​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាលជាតិ ត្រូវ​រៀន​ចំណេះដឹង​ទូទៅ​បន្ថែមទៀត មិនមែន​ជ្រើស​យកមក គ្រាន់តែ​ចេះ​ស្លៀកពាក់​ខោអាវ​ដែលជា​ឯកសណ្ឋាន​នគរបាល​នោះទេ។



ជាមួយគ្នានេះ​លោក ស ខេង បន្ថែមថា ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​អោយ​កងកម្លាំង​នគរបាលជាតិ គ្រប់លំដាប់​ថ្នាក់​ត្រូវមាន​គុណភាព សមត្ថភាព​វិជ្ជាជីវៈ​ជ្រៅជ្រះ និង​ត្រូវតែ​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ និង​គុណធម៌​របស់ខ្លួន​ឲ្យ​បានល្អ ដើម្បី​ការអភិវឌ្ឍ​សង្គម។

ចាប់ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៤នេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​បណ្តុះបណ្តាល​សិក្ខាកាម​នគរបាល មាន​ចំនួន​ជាង២ម៉ឺន ៦ពាន់​នាក់ ក្នុងនោះ​នគរបាល​នារី​មាន​ចំនួន ជាង៧រយ​នាក់ ៕



© រក្សាសិទ្ធិដោយ thmeythmey.com