ព័ត៍មានសុខភាព
សុខភាព៖ ការធ្លាក់​ឈាម​ច្រើន ក្នុងពេល​មាន​រដូវ
26, Jan 2015 , 7:41 am        
រូបភាព
ដោយ: ថ្មីៗ
ការធ្លាក់​ឈាម​ច្រើន ក្នុងពេល​មាន​រដូវ គឺជា​រយៈពេល​នៃ​ការ​មាន​រដូវ ដែលមាន​ការហូរ​ឈាម​ធ្ងន់ធ្ងរ ឬ​យូរ​ខុសពី​ធម្មតា។



សញ្ញា និង​រោគសញ្ញា នៃ​ការ​ធ្លាក់ឈាម​ច្រើន ក្នុងពេល​មាន​រដូវ​រួមមាន ៖
•    ការឡើង​ជោគ​លើ​សំលី​អនាម័យ​មួយ ឬ​ច្រើន ជា​រៀងរាល់​ម៉ោងជាប់ៗគ្នា ហើយ​ជាច្រើន​ម៉ោង
•    ការប្រើប្រាស់​សំលី​អនាម័យ កើន​ទ្វេដង
•    ចាំបាច់​ត្រូវ​ក្រោក​ប្ដូរ ដើម្បី​ផ្លាស់ប្តូរ​សំលី​អនាម័យ នៅពេល​យប់
•    ការធ្លាក់​ឈាមមាន​រយៈ​ពេល​យូរ ជាង​មួយ​សប្តាហ៍
•    ការធ្លាក់​កំណក​ឈាម នៃ​ការ​មាន​រដូវ មាន​រយៈពេល​ច្រើនជាង​មួយថ្ងៃ
•    មាន​រោគសញ្ញា​នៃ​ភាពស្លេកស្លាំង ដូចជា អស់កំលាំង ល្ហឹ​ត​ល្ហៃ ឬ​ពិបាក​ដកដង្ហើម។
ត្រូវ​ស្វែងរក​ជំនួយ ពី​គ្រូពេទ្យ​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន ៖
•    ការ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ ដែល​សំលី​អនាម័យ​ជោគ យ៉ាងហោចណាស់​មួយ ក្នុង​រយៈពេល​មួយ​ម៉ោង
•    ការហូរ​ឈាម​នៅ​ចន្លោះពេល​មាន​រដូវ​មិន​ទៀងទាត់
•    ការធ្លាក់​ឈាម ក្រោយពេល​អស់​រដូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com