អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​រៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​បង្អួត​ពិភពលោក​និង​បន្លាច​ជប៉ុន
28, Jan 2015 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ

ចិន​នឹងធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅ​ថ្ងៃ​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ពិធី​ហែ​ក្បួន​យោធា​នេះ​ផងដែរ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បន្លាច​ជប៉ុន​ដែលជា​គូបដិបក្ខ​និង​ជាពិសេស​នោះ​ដើម្បី​បង្ហាញ​ពី​ភព​លោក​ពី​ការវិវត្ត​ន័​និង​សាច់ដុំ​វិស័យ​យោធា​របស់​ចិន។



បើ​យោងតាម​សារពត៌មាន​ក្នុងស្រុក​ចិន​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៧មករា​ចិន​នឹងមាន​ការហែក្បួន​ព្យុះ​ហយា​ត្រា​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​រលឹក​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ការ​ដង្ហែរ​ក្បួន​នេះ​គឺជា​ការបង្ហាញ​សាច់ដុំ​យោធា​ដើម្បី​បន្លាច​ប្រទេស​ជប៉ុន​ដែលជា​គូបដិបក្ខ​នៅក្នុង​តំបន់​និង​ក៏ដូចជា​បង្ហាញ​សាច់ដុំ​យោធា​ទៅកាន់​ពិភពលោក​ពី​ភាព​មហិមា​នៃ​យោធា​របស់ខ្លួន។

ជា​ទម្លាប់​ចិន​តែងតែ​ប្រារព្ធ​ពី​ធិ​ហែ​ក្បួន​ព្យុះ​ហយោ​ធា​ដើម្បី​បង្ហាញ​ពី​ការវិវត្តន៍​សមត្ថភាព​យោធា​របស់ខ្លួន​ទៅកាន់​ពិភពលោក​នៅ​ថ្ងៃបុណ្យ​ជាតិ​របស់​ចិន​ពោលគឺ​នៅ​ថ្ងៃ​នៃ​ការបង្កើត​គណបក្ស​ក​ម្មុយ​នី​ស​ចិន​ថ្ងៃទី០១តុលា។ក្នុងនោះ​ផងដែរ​តាម​ការកត់សម្គាល់​ចិន​ប្រា​ព្ធ​ពិធី​នេះ​មួយ​ទសវត្ស​ន៍​ម្តង​ហើយ​កន្លងមក​ចិន​បាន​ប្រារព្វ​ពិធី​នេះ​ពីរលើក​មកហើយ​ពោលគឺ​លើក​ទី១ឆ្នាំ១៩៩៩និង​លើក​ទី២២០០៩។

យ៉ាងណាមិញ​ប្រភព​ពត៌មាន​របស់​បក្ស​ក​ម្មុយ​ចិន​នេះ​បាន​បង្ហើប​ថា​នៅក្នុង​ឆ្នាំនេះ​ចិន​នឹងមាន​ការ​ហែរ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​នៅ​ថ្ងៃ​រលឹក​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី២វិញ។ហើយ​អ្វីដែល​គួរកត់សម្គាល់​នោះ​គឺ​ការហែក្បួន​យោធា​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​យោធា​របស់​ចិន​ក្រោយពី​សង្គ្រាមលោក​លើក២បញ្ចប់​ទៅកាន់​ពិភពលោក​ជាពិសេស​នោះ​ដើម្បី​បង្ហាញ​ជប៉ុន​ដែលជា​គូបដិបក្ខ​ដែល​តែងតែ​ចង់​ប្រកួតប្រជែង​ជាមួយ​ចិន​លើ​វិស័យ​យោធា​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។


ប្រភព​នោះបាន​បន្ថែមទៀតថា «មានតែ​កា​បង្ហាញ​ពី​សមត្ថភាព​យោធា​តែប៉ុណ្ណោះ​ដែល​អាចធ្វើអោយ​ជប៉ុន​កែប្រែ​នូវ​ឥរិយាបថ​របស់ខ្លួន​និង​អាច​កំណត់ថា​តើ​អ្នកណា​ជា​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​ពិភពលោក​ក្រោយពី​សង្គ្រាមលោកលើកទី២បានបញ្ចប់«។លើសពីនេះទៅទៀត​ប្រសិនបើ​រដ្ឋ​ណា​ហ៊ាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​នោះ​ចិន​នឹងធ្វើ​ការវាយប្រហារ​វិញ​ជាពុំខាន។

ដោយឡែក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​ឃើញថា​ការប្រឈមមុខគ្នា​រវាង​ចិន​និង​ជប៉ុន​ហាក់ដូច​ជាមាន​កម្តៅ​កាន់តែខ្លាំង​នៅ​តំបន់​កោះ​វិវាទ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ចិន។ជាពិសេស​នោះ​កាល​ពេល​ថ្មីនេះៗជប៉ុន​បាន​ពង្រីក​នូវ​កញ្ចប់​ថ​វិកា​របស់ខ្លួន​ដើម្បី​ពង្រីក​វិស័យ​យោធា​របស់ខ្លួន​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នៃ​កម្លាំងយោធា​ចិន​ដែល​សកម្មភាព​ថ្មី​ធ្វើអោយ​ចិន​កាន់តែ​ឡើង​កំដៅ​ក្នុងការ​ប្រឈមមុខគ្នា​កាន់តែខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com