ព័ត៍មានសុខភាព
សុខភាព៖ ដំណោះស្រាយ​អំពី​ការឈឺ​ពេល​រួមភេទ
29, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
-    អ្នកមាន​ការឈឺចាប់​ថ្មី​នៅពេលដែល​រួមភេទ
-    ការឈឺចាប់​កំពុងតែ​រំខាន​អ្នក និង​ដៃគូរ​របស់​អ្នក​ពី​ការរីករាយ​ក្នុងការ​រួមភេទ
-    ការឈឺចាប់​រឹតតែ​ឈឺទៅៗត្រង់​ត្រគាក
-    ការឈឺចាប់​នោះ​ត្រូវបាន​រួមផ្សំ​ទៅដោយ​ការ​រមាស់​ទ្វារមាស, ហើម និង​ស្ងួត
-    អ្នក​ធ្លាប់​មានការ​នោម​ក្រហាយ


នៅពេលណា​ដែល​អ្នក​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
មិន​រាល់​យប់​ទាំងអស់​ទេ។ អ្នក​មិនដែល​គិតថា​អ្នកនឹង​រកឃើញថា​អ្នក​និយាយ​វា​ដោយ​ខ្លួនឯង​នោះទេ។ វា​មិនមែន​ជាការ​ឈឺក្បាល​ដែល​ធ្វើអោយ​បាត់បង់​ចំ​នង់​ផ្លូវភេទ​ប៉ុន្មាន​ថ្ងៃនេះ​ទេ។ វា​ជាការ​រួមភេទ​ដែល​ធ្វើអោយ​អ្នក​ឈឺ និង​អ្នក​មិន​ប្រាកដថា​ហេតុអ្វី។

ជាធម្មតា​ទីតាំង​នៃ​ការ​រួមភេទ​ដែល​មិនជា​ទម្លាប់​នៅឡើយ​នោះ​នឹង​នាំអោយមាន​ការឈឺចាប់។ វេជ្ជបណ្ឌិត រ៉ូ​ហ្គ័​រ ស្មី​ត ដែលជា​សាស្ត្រាចារ្យ​នៃ​ខាង​រោគ​ស្ត្រី និង​សម្ភព​បាន​និយាយថា ប្រសិនបើ​វា​មានការ​កើតឡើង​ការឈឺចាប់ភ្លាមៗជាមួយ​ការ​មាន​ទីតាំង​នៃ​ការរួម​ភេទ​ថ្មី, សូមកុំ​បារម្ភ, គ្រាន់តែ​និយាយ​រឿងនេះ​ទៅកាន់​គ្រូពេទ្យ​នៅពេល​ពិនិត្យ​សុខភាព។
ជួនកាល ច​លន​ការ​នៃ​ខ្លួន​របស់​យើង​ធម្មតា​អាច​បណ្តាលអោយ​មានការ​ឈឺចាប់​អំឡុងពេល​រួមភេទ​ដោយសារ​ភាព​ស្ងួត, ដោយសារ​ការបើក​រប​ស់​ទ្វារមាស​នោះ​តូច​ពេក។ មូលហេតុ​នៃ​អារម្មណ៍​គឺជា​រឿង​សំខាន់​ផងដែរ។ ប្រសិនបើ​ការរួម​ភេទ​មានការ​ប្រញាប់ប្រញាល​ពេក ឬ​ស្ត្រេ​ស​ទៅនឹង​ក្លិន, ដែល​នេះ​អាចធ្វើអោយ​កង្វះ​នូវ​ភាព​រំអិល និង​ធ្វើអោយ​ឈឺចាប់។

ប្រសិនបើ​ការឈឺចាប់​ដែលមាន​អារម្មណ៍​ក្នុង​ការដែល​ត្រូវបាន​លិង្គ​ដាក់បញ្ចូល​នោះ, មូលហេតុ​ជាទូទៅ​បំផុត​នោះ​គឺជា​ការ​រលាក ឬ​ជាការ​ឆ្លង​មេរោគ​នៅ​នឹង​យោនី ឬ​ផ្នែក​ខាងក្រៅ​នៃ​យោនី។ ប្រសិនបើ​វា​ឈឺ​ជាង​នៅពេលដែល​លិ​ង្ក​កំពុង​ដាក់បញ្ចូល​យ៉ាងជ្រៅ​នោះ, នោះ​ការឆ្លង​មេរោគ​នៃ​យោនី​អាចជា​បញ្ហា។
ការឆ្លង​មេរោគ​លើ​ប្លោកនោម ឬ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ក៏​ជា​មូលហេតុ​មួយ​ដែល​អាច​កើតមាន​ផងដែរ​នៃ​ការឈឺចាប់​ពេល​រួមភេទ​នោះ។

ការបន្ធូរបន្ថយ​នូវ​រោគសញ្ញា
វេជ្ជបណ្ឌិត ស្មី​ត​បាន​និយាយថា ការឈឺចាប់​ពេល​រួមភេទ​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ទេ។ ប៉ុន្តែ​វា​គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​មិនដឹងមិនលឺ​ជាមួយ​វា​នោះទេ។ ទាំងនេះ​គឺជា​ការជួយ​អោយមាន​ភាពប្រសើរឡើង​វិញ​ទៅនឹង​ការបង្កើត​ជីវិត​ស្នេហា​ឡើងវិញ។

-    វេជ្ជបណ្ឌិត ស្មី​ត​និយាយថា ការប្តូរ​នូវ​ទីតាំង​អាចជួយ​អ្នក​បាន។ គាត់​ក៏បាន​និយាយ​ដែរ​ថា ទីតាំង​ដែល​ល្អ​បំផុត​គឺ​ស្ត្រី​អាច​គ្រប់គ្រង​នូវ​ការ​រុញ​គំហុក​នូវ​លិង្គ​បាន​ដែលថា​តើ​ស្ត្រី​គឺ​ស្ថិតនៅ​ពីលើ ឬ​អ្នក​គេង​ម្ខាង​ម្នាក់។ សូមរ​កនូវ​ទីតាំង​ណា​ដែល​ធ្វើអោយ​អ្នក​ទាំងពីរ​យល់ថា​សម និង​សុខ​ស្រួល និង​ទាំង​ច​លន​ការ និង​អារម្មណ៍​ផងដែរ។ ប្រសិនបើ​អ្នក​មិនអាច​រកឃើញថា​តើ​ទីតាំង​បែបណា​ដែល​មិន​ផ្តល់នូវ​ការបាត់​ឈឺ​ទេនោះ, សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ថា​តើ​ទីតាំង​បែបណា​ដែល​ឈឺ​ខ្លាំង​បំផុត និង​បែបណា​ដែល​ឈឺ​តិច​បំផុត។ ព័ត៌មាន​នេះ​នឹង​ជួយ​គ្រូពេទ្យ​អោយ​រកឃើញថា​កន្លែង​ណា​ដែល​មើលទៅ​បង្ក​ជា​បញ្ហា។

-    បន្ធូរ​អារម្មណ៍, កុំ​ប្រញាប់ៈ វេជ្ជបណ្ឌិត ស្មី​ត​បាន​សំណូមពរ​ថា ប្រសិនបើ​សាច់ដុំ​ទ្វារមាស​របស់​អ្នក​ឡើង​តឹង និង​ការពារ​ពី​ការ​រួមភេទ, គឺ​សំដៅ​ទៅលើ​កា​របរ​បោស​អង្អែល។ ជារឿយៗ ភាព​ដឹង​ញាណ​នៃ​ខ្លួន​របស់​អ្នកនឹង​ឆ្លើយតប​យ៉ាងច្បាស់​ទៅនឹង​អារម្មណ៍​មួយចំនួន​ដូចជា​ការភ័យខ្លាច​ទៅនឹង​ការ​មាន​ផ្ទៃពោះ ឬ​ការឈឺចាប់ ឬ​ភាពស្ទាក់ស្ទើរ​ទៅនឹង​ការរួម​ភេទ។ កុំ​ទុកអោយ​ខ្លួន​អ្នក​ប្រញាប់ប្រញាល់​អី, និង​ប្រសិនបើ​ការព្រួយបារម្ភ​នៅតែមាន​បន្ត, សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​អំពី​បញ្ហា​នេះ។  វេជ្ជបណ្ឌិត ស្មី​ត​បាន​រំលឹក​យើង​ថា ការបង្កើត​ស្នេហា​មិនមាន​រួមបញ្ចូល​នឹង​សកម្មភាព​រួមភេទ​នោះទេ។

-    បំបាត់​ភាព​ស្ងួ​តៈ នៅពេលដែល​អ្នក​ជិត​ទៅដល់​នឹង​អស់​រដូវ, ជាលិកា​នៃ​ទ្វារមាស​ដែល​ស្តើង និង​ស្ងួត​គឺជា​បញ្ហា​ទូទៅ​ជាមួយនឹង​ដំណោះស្រាយ​យ៉ាងច្រើន។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ស្ងួត​ម្តងម្កាល​ទេនោះ, ព្យាយាម​រំអិល​ដោយ​ទឹករំអិល​ដូចជា K-Y Jelly ឬ Surgilube។ វេជ្ជបណ្ឌិត​ដេវីដ អេស​ឈេ​ន​បាច ដែលជា​សាស្ត្រាចារ្យ និង​ជា​ប្រធាន​ផ្នែក​នៃ​រោគ​ស្ត្រី និង​សម្ភព​នៅឯ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​នៅក្នុង​ទីក្រុង​សេ​តថល(Seattle )បាន​សំណូមពរ​ថា ដើម្បី​បន្ត​នូវ​សំណើម, ព្យាយាម​ប្រើប្រាស់​នូវ​ផលិតផល​ថ្មី​មួយចំនួន​ដូចជា Replens ដែលនាំអោយ​មាន​ជាតិ​ទឹក​ជំនួស​នៅ​នឹង​ជាលិកា​ទ្វារមាស​របស់​អ្នក។ ប្រសិនបើ​បញ្ហា​រុំ​ា​រ៉ៃ, អ្នក​អាច​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​នៃ​ការព្យាបាល​ជំនួស​ដោយ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន។

-    ការពារ​ពី​ការឆ្លង​មេរោគ​នៅ​ប្លោកនោមៈ ប្រសិនបើ​មាន​អារម្មណ៍​ថា​ក្រហាយ​កើតមានឡើង​អំឡុងពេល​រួមភេទ និង​បន្ទោ​របង់, វា​ពិតជា​អាច​កើតមាន​ណាស់​ថា​អ្នកមាន​ការឆ្លង​មេរោគ​នូវ​ប្រដាប់​បង្ហូរ​ទឹកនោម។ ដំបូង គ្រូពេទ្យ​ពិនិត្យ​អ្នក, ធ្វើ​រោគវិនិច្ឆ័យ​នៃ​ការឆ្លង​មេរោគ​លើ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម និង​ចេញ​វេជ្ជបញ្ជា​យ៉ាង​សមស្រប, ផ្នែក​ដែល​សំខាន់បំផុត​នៃ​ការកើតមាន​ម្តងទៀត​នោះ​គឺ​អាស្រ័យទៅលើ​អ្នក។ វេជ្ជបណ្ឌិត ជេ​ក ឡា​ផី​ត​ជា​គ្រូពេទ្យ​ឯកទេស​ខាង​មូត្រ​សាស្ត្រ​នៅក្នុង​ទីក្រុង​មី​ឈី​ហ្កែ​ន​បាន​និយាយថា រយៈ​ពេលដែល​ទៀងទាត់​ទៅនឹង​ការ​នោម​គឺ​មិនតិចជាង៣ទៅ៤ម៉ោង​នោះទេ។ ក្រៅពីនេះ, ប្លោកនោម​របស់​អ្នក​អាច​រួម, ចាល់​ជាតិ​ទឹក, ក្លាយជា​ឆ្លង​មេរោគ និង​ត្រូវបាន​ឆ្លៀត​ចូល​ដោយ​បាក់តេរី។

-    ព្យាបាល​ជំងឺស្វាយ: ប្រសិនបើ​មេរោគ​នេះ​គឺជា​មូលហេតុ​នៃ​ការឈឺ​របស់​អ្នក, អ្នក​គួរតែ​តមនឹង​ការ​រួមភេទ​រហូតដល់​មេរោគ​នោះ​បាត់ទៅ​វិញ​សិន។ វេជ្ជបណ្ឌិត  R. Don Gambrell ជា​សាស្ត្រាចារ្យ​ឯកទេស​ខាង​ក្រពេញ, ខាង​រោគ​ស្ត្រី និង​សម្ភព​នៅឯ​មន្ទីរពេទ្យ​ចរ​ជា និង​គ្លី​នី​កមួយ​បាន​និយាយថា ទោះជា​ជំងឺស្វាយ​ត្រូវការ​ការព្យាបាល​រយៈពេល​យូរ​ក៏ពិតមែន, វា​អាច​ត្រូវបាន​ជម្រុញ​អោយ​លុបបំបាត់​វា និង​ត្រូវបាន​ព្យាបាល។ គាត់​ក៏បាន​បន្ថែមថា បម្រុង​ប្រយ័ត្ន​ដែល​សំខាន់បំផុត​របស់​អ្នក​អំឡុងពេល​នៃ​ការឈឺ​នោះ​គឺ តម​ការ​រួមភេទ​អំឡុងពេល​ផ្ទុះឡើង​នៃ​មេរោគ ឬ​ប្រើប្រាស់​ស្រោមអនាម័យ​គ្រប់​ពេលដែល​អ្នក​រួមភេទ។

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com