ជាតិ
សង្គមជាតិ
ឆ្នាំ២០១៤៖ ជនល្មើស​ចរាចរណ៍​យ៉ាងតិច ២៣ករណី ​ត្រូវ​ដោះលែង​ដោយ​មិន​ប្រក្រតី
31, Jan 2015 , 10:00 am        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤តុលាការ​បាន​ដោះលែង​ជនល្មើស​ពាក់​ព័​ន្ឋ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងតិច​ចំនួន២៣ករណី​ដោយ​ភាពមិនប្រក្រតី។សំណុំរឿង​ទាំងនោះ​ភាគច្រើន​ជា​ករណី​ដែល​ជនបង្ក បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស។នេះ​បើតាម​ការអះអាង​របស់ លោក​ជួន សុវណ្ណ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី២៩ ខែមករា​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​និង​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​សាលា​រាជធានី​ភ្នំពេញ ។



បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ជូន​សុវណ្ណ​បានស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រួត​ពិនិត្យមើល​ករណីនេះ​ឡើងវិញ។លោ​កថា​អាជ្ញាធរ​ត្រូវតែ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បើ​នៅតែ​បណ្តោយ​ឲ្យ​ជនល្មើស​រួចខ្លួន​ឬ​គេច​ពី​ការទទួលខុសត្រូវ​​ចំពោះមុខ​ច្បាប់ ជន​នោះ​មិន​រាងចាល​ទេ។

សូមបញ្ជាក់ថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាន១២ជំពូក​និង៩២មាត្រា។ច្បាប់​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ប្រ​សិទ្ឋិ​ភាពខ្លាំង​ជាង​ច្បាប់​ចាស់​ដោយបាន​កំណត់​ស្ថាន​ទំងន់ទោស​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​ដូចជា​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី៨០ម៉ឺន​រៀល​ទៅ៤លាន​រៀល​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ជាដើម​ប្រសិនបើ​អ្នកបើកបរ​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ចាប់ពី០.៤០មី​ល្លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឡើងទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com