ជាតិ
កម្មវិធី​គំរប់​ខួប២ឆ្នាំ​របស់ Chatime ពិតជា​ធ្វើអោយ​អ្នក​ចូលរួមបាន សប្បាយ​យ៉ាង​ចាស់ដៃ​មែន!
31, Jan 2015 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ម្សិលមិញ​ថ្ងៃ​សុក្រ ទី៣០ ខែមករា ឆ្នាំ២០១៥ ពោរពេញ​ទៅដោយ​ភ្លើងពណ៌​ស្វាយ​ក្នុង​កម្មវិធី​របស់​Chatimeនៅឯ​ក្លិប​Epic អ្នកគាំទ្រ​ទាំងអស់​បានមក​រាំ​សប្បាយ និង​ញុំ​ា​ភេសជ្ជៈ​ដ៏​ពិសេស​របស់​Chatimeដែលមាន​សំរាប់តែ​ថ្ងៃ​កម្មវិធី​ប៉ុណ្ណោះ បូករួម​និង​ការលេង​ល្បែង​កំសាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាច្រើន​មានដូចជា ទូរ​សព្ទ័​ដៃ​ដ៏​មានតម្លៃ និង​វត្ថុ​អនុស្សា​វ​រី​ន៍ សំលេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​សប្បាយ​ពិតជា​មាន​ភាព​រីករាយ​ជាមួយ​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​ទ្រហឹង​ពេញ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ។



ការបង្ហាញ​ខ្លួន​របស់​ជ័យលាភី​The Voice បុត្រ សីហា កាន់តែ​ញុំ​ា​ង​អោយ​កម្មវិធី​របស់​Chatimeពោ​ពេញ​ទៅដោយ​ភាព​ភ្ញាក់ផ្អើល ក​ក្រឹក​ក​ក្រេង។

Chatimeក៏បាន​ឆ្លៀតឱកាស​នោះ អគុណ​ដល់​អតិថិជន​របស់​តែ​គុជ​ម៉ាក​ល្បី​នេះ​តាំងពី​បើក​ដំបូង​រហូតដល់​បច្ចុប្បន្ន។ ហើយ Chatimeបានប្រកាស​រូបរាងរ​បស់ Loyaltea Card ថ្មី​ដែល​នឹង​ចាប់ផ្តើម​លក់​ក្នុង​ខែកុម្ភៈ​នេះ​ផងដែរ។

គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​ទ​ទូល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​គ្រប់​វ័យ​នៅ​ប្រទេស​កម្ពុជា  ហាង​តែ​គុជ​និង​ភេសជ្ជៈ​CHATIME បាន​ពង្រីក​សាខា​របស់​ខ្លូន​ទៅដល់២៨សាខា​ទូទាំង​រាជធានី​ភ្នំពេញ ដែល​រួមទាំង​ខេត្តសៀមរាប ក្រុងព្រះសីហនុ និង ខេត្តបាត់ដំបង។

អត្ថបទពាណិជ្ជកម្ម
https://www.facebook.com/ChatimeCambodia









© រក្សាសិទ្ធិដោយ thmeythmey.com