ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ វីរៈ ប្រាប់​គន្លឹះ​ដល់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​គម្លាត​អ្នកមាន​និង​អ្នកក្រ
02, Feb 2015 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកដឹកនាំ​ក្រុម​អ្នកស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ  ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ លោក អ៊ូ វីរៈ មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​បញ្ហា​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​កម្ពុជា បច្ចុប្បន្ន ។ លោក​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​មកពី​អាមេរិក​រូបនេះ បាន​អះអាងថា នៅ​កម្ពុជា​មិន​លំបាក​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​មាន​ចេតនា​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​បើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​បាន គណបក្ស​ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ដោយមាន​កិត្តិយស។ លោក អ៊ូ វីរៈ បញ្ជាក់ថា គ​ន្លឹះ​​ដែល​ស្រួល​នោះ គ្មានអ្វី​ក្រៅពី​ការពិនិត្យ​មើល​បញ្ហា​សេដ្ឋកិច្ច  តាមរយៈ​ការដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាដីធ្លី ទេសចរណ៍ កសិ​កម្ម និង​ឧស្សាហកម្ម​នោះឡើយ។



សូម​ស្តាប់​ការពន្យល់​របស់លោក អ៊ូ វីរៈ


   

© រក្សាសិទ្ធិដោយ thmeythmey.com