ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូន​ប្រុស​​ទាំង​បី​​របស់​​លោក ​ហ៊ុន សែន​ ចូល​​គណៈ​កម្មាធិការ​​ក​ណ្តា​​ល​​ទាំងអស់​
02, Feb 2015 , 11:56 pm        
រូបភាព
បើ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ត្រូវបាន​លើក​បាន​លើកតម្កើង​ហើយ​នោះ កូនៗរបស់​ថ្នាក់ដឹកនាំ​កំពូល​ត្រូវ​ជ្រើសរើស​ចូលក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​គ្មានអ្វី​ចម្លែក​ដែរ។


នៅក្នុង​ចំណោម​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្តាល​រួមមាន៖

លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី កូនប្រុស​ទាំងបី​របស់​លោក ហ៊ុន សែន ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី។

លោក ឌី វិជ្ជា កូនប្រសារ​របស់លោក​ហ៊ុន សែន

លោក សាយ សំ​អាល់ កូនប្រុស​របស់លោក សាយ ឈុំ អគ្គលេខាធិការ

លោក សំហេង បុរស កូនប្រុស​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ

លោក ទៀ ទិ​ហា កូនប្រុស​របស់លោក ទៀ បាញ់

លោក គីម រិទ្ធី កូនប្រុស​របស់លោក គន់ គីម

លោក ឌិ​ត ទីណា កូនប្រុស​របស់លោក ឌិ​ត មុន្ទី

លោក ជាម ច័ន្ទ​សោភ័ណ កូនប្រុស​របស់លោក ជាម យៀប

លោក ស សុខា កូនប្រុស​របស់លោក ស ខេង

លោក សុខ សង្វារ កូនប្រុស​របស់លោក សុខ អាន

គេ​មិន​បានឃើញ​ឈ្មោះ​កូនប្រុស​លោក សុខ អាន ២នាក់​ទៀតឡើយ គឺ​លោក សុខ ពុទ្ធិ​វុ​ធ និង​លោកសុខ សូកាន៕



© រក្សាសិទ្ធិដោយ thmeythmey.com