សង្គមអន្តរជាតិ​
អន្តរជាតិ
អ្វីដែល​លោក Bill Gates សោកស្ដាយ​បំផុត​ក្នុង​មួយជីវិត​គឺ​មិនចេះ​និយាយ​ច្រើន​ភាសា
03, Feb 2015 , 7:45 pm        
រូបភាព
ដោយ:


ក្នុង​វេទិកា​សួរ-ឆ្លើយ AMA ជាមួយ​លោក Bill Gatesដែល​រៀបចំ​ដោយ​គេហទំព័រ Reddit លើក​ទី​បី​នោះ មាន​មនុស្សម្នា​ក់បាន​សួរ​លោក Bill Gates ថា​តើ​អ្វី​ជាការ​សោកស្តាយ​ដ៏​ធំ​បំផុត​នៅក្នុង​ជីវិត​របស់លោក ។ក្រោយពេល​ទទួលបាន​សំណួរ​នេះ លោក Bill Gates បានផ្ដល់​ចម្លើយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ៖



លោក Bill Gates បាន​និយាយថា៖«ខ្ញុំ​មាន​អារម្មណ៍​ខ្លួន​ដូចជា​ល្ងង់​ណាស់​ដែល​ខ្ញុំ​មិនចេះ​និយាយ​ភាសាបរទេស​ឲ្យ​បាន​ច្រើន​ភាសា​ឡើយ»។លោក​បន្តថា«ខ្ញុំ​បាន​រៀន​ភាសា​ឡាទីន​និង​ក្រិច​កាលពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ចេះ​និយាយ​ភាសា​បារាំង​ឬ​ភាសា​អារ៉ាប់​ឬ ភាសា​ចិន​ប៉ុន្តែ​ពេលនេះ​ខ្ញុំ​នៅតែ​មិនអាច​ចេះ​ភាសា​ទាំងនេះ​ដដែល។

ទោះជា​យ៉ាងណាក៏ដោយ លោក Bill Gates សង្ឃឹមថា នឹង​ចំណាយ​ពេលវេលា​ណាមួយ ដើម្បី​សិក្សា​ភាសា​ណាមួយ​ក្នុងចំណោម​ភាសា​ទាំងបី​នេះ ហើយ​ប្រហែលជា​លោក​អាច​សិក្សា​ភាសា​បារាំង​ដោយសារតែ​វា​ងាយស្រួល​រៀន​ជាងគេ​បំផុត។ លោក Gatesបាន​និយាយថា​លោក​ក៏បាន​ព្យាយាម​រៀន​ភាសា​ទាំងនោះ​តាម​កម្មវិធី​Duolingoដែល​ផ្តល់នូវ​ការបង្រៀន​ភាសា​ដោយ​ឥតគិតថ្លៃ​ប៉ុន្តែ​វា​មិន​បានធ្វើ​ឲ្យ​លោក​ចេះ​ភាសា​ទាំងនោះ​ដដែល។

គួរ​បញ្ជាក់ថា មហាសេដ្ឋី​បច្ចេកវិទ្យា​ជាច្រើន បាន​ចំណាយ​ពេលវេលា​ដើម្បី​រៀន​ភាសាថ្មីៗ ក្រៅពី​ភាសា​អង់គ្លេស។ជាក់ស្ដែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Facebook លោក Mark Zuckerberg បាន​រៀន​ភាសា​ចិន​កុក​ងឺ​ខ្លួន​គាត់​ផ្ទាល់ ក្នុងពេលដែល​គាត់​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក។ជំនាញ​ភាសា​ចិន​របស់​Mark គឺ​ល្អ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​លោក​ឆ្លើយ​នឹង​សំណួរ​ក្នុង​រយៈពេល ៣០នាទី ជាមួយ​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន កាលពី​ក្នុង​ខែតុលា កន្លង​ទៅបាន​យ៉ាង​រលូន៕


© រក្សាសិទ្ធិដោយ thmeythmey.com