ជាតិ
សង្គមជាតិ
​រ​ដ្ឋ​ម​ន្ត្រី​​​អ​ប់​រំ​​នឹ​ង​ប​ង្ហា​ញ​​​​​​វិ​ធា​ន​កា​រ​​​កំ​ណែ​ទ​ម្រ​ង់​​​វិ​ស័​យ​​​អ​ប់​រំ​​​​​នៅ​​​រ​ដ្ឋ​ស​ភា​​ ​នា​​ចុ​ង​ខែ​មិ​នា​
05, Feb 2015 , 3:51 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន នឹង​ធ្វើជា​វាគ្មិន​ឡើង​បង្ហាញ​ពី​វិធានការ កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា នៅ​កាន់​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក យ៉ែម បុញ្ញា​ប្ញ​ទ្ធិ ប្រធាន​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា។



បន្ទាប់ពី​ការចុះទៅ​ពិនិត្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ ទី៥ ខែកុម្ភៈ​នេះ លោក យ៉ែម បុញ្ញា​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹងចូលរួម​ធ្វើជា​វាគ្មិន​បង្ហាញ​ពី​វិធានការ កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។ លោក​បានបញ្ជាក់ ថា​បទ​បង្ហាញ​លោក ហង់​ជួន ណា​រ៉ុ​ន ផ្តោតលើ​សំខាន់៖«វិធានការ​កំណែទម្រង់​វិស័យ​អប់រំ នៅ​កម្ពុជា»។

ពាក់​ពន្ធ​នឹង​វិស័យ​អប់រំ​នេះ​ផងដែរ​ប្រធាន​គណៈកម្មការ​ទី៧ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ នៅក្នុង​សាកលវិទ្យាល័យ​រដ្ឋ​មួយចំនួន ផ្សេងទៀត ក្នុងនោះ​រួមមាន​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាកលវិទ្យាល័យ​ច្បាប់ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ ព្រមទាំង​វិទ្យាល័យ និង​សាលាបឋមសិក្សា​ផ្សេងទៀត។

លោក​បញ្ជាក់ថា៖«ការចុះ​ត្រួតពិនិត្យ​នេះ សំខាន់​ចង់ដឹង​ពី​ព័ត៌មាន​ចំនួន​សិស្ស​ចំនួន​គ្រូ​និង​បរិស្ថាន​នៅ​ជុំវិញ​សាលា...ដើម្បី​យើង​ធ្វើកំណែទម្រង់» ៕


© រក្សាសិទ្ធិដោយ thmeythmey.com