ព័ត៍មានសុខភាព
គ្រាន់តែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​អាចជួយ​អោយ​សិច​បន្តបាន​កាន់តែ​យូរ
05, Feb 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះបីជា​អ្នក​គិតថា សិច​គ្រាន់តែ​ជា​រឿង​ធ្វើអោយ​សប្បាយចិត្ត និង​សម្រាប់​ការបន្ត​ពូជ​ក៏ដោយ ក៏​វា​មាន អត្ថប្រយោជន៍​ដល់​សុខភាព​ផ្សេងទៀត​ដែរ។ របៀប​រស់នៅ​ដែល​មិន​ផ្តល់​សុខភាព ជាពិសេស​នៅតាម​ទី​ជន បទ ផង​នោះ​សុទ្ធតែ​ប៉ះពាល់​ដល់​ជិវិត​ផ្លូវភេទ​របស់​គូ​ស្វាមីភរិយា​វ័យក្មេង​ទាំងអស់។ ដូច្នេះហើយ​យើង​នឹង​ប្រាប់​អ្នក​ទាំង អស់​គ្នា​អំពី​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​មួយចំនួន​ដែល​អាច​ផ្តល់​ជា​តណ្ហា​ដល់​បន្ទប់ដេក និង​អោយ​សិច​បន្ត បាន​កាន់ តែ​យូរ។



ចាប់ផ្តើម​ហាត់ប្រាណ
ការរត់, រត់យឺត, ដើរ, ហែល​ទឹក ឬ​រាំ សុទ្ធតែជា​អ្វីដែល​អ្នក​អាច​ជ្រើសរើស​បាន ប៉ុន្តែ​ចូរ​ប្រាកដថា អ្នក​បាន ធ្វើ​វា​ដើម្បី​ជម្រុញអោយមាន​លំ​ហូរឈាម​គ្រប់គ្រាន់​ដល់​តំបន់​ប្រដាប់ភេទ។ ការហាត់​ប្រាណ​ដូចជា ការហាត់​យក សាច់ដុំ​ក្បាលពោះ, សាច់ដុំ​ភ្លៅ និង​អា​វ៉ង់​នឹង​ជួយ​អោយ​សាច់ដុំ​រឹងមាំ និង​ធ្វើអោយ​អ្នក​ក្លាយទៅជា​គូស្នេហ៍ កាន់​តែមាន​ឥទ្ធិពល​ទៀតផង។ លើសពីនេះទៅទៀត ការហាត់​ប្រាណ​នឹង​បញ្ចេញ​សារធាតុ Endorphins ដែល​វា​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​កាន់តែ​សប្បាយចិត្ត ដូច្នេះ​វា​ពិតជា​ជម្រុញ​អោយ​អ្នក​រីករាយ​កាន់ តែ​ខ្លាំង​ចំពោះ ជីវិត​លើ​គ្រែ​យ៉ាង​ពេញលេញ។

ញ៉ាំ​អាហារ​អោយបាន​ត្រឹមត្រូវ
ក្រៅពី​ហាត់ប្រាណ អ្នក​ក៏​ត្រូវតែ​ញ៉ាំ​អាហារ​អោយបាន​ត្រឹមត្រូវ​ដែរ។ បើសិនជា​អ្នក​ឆាប់​អស់កម្លាំង ចូរ​ជ្រើសរើស​ផ្លែ​ចេក និង​ស្ត្រ​បឺ​រី​មក​ទទួលទាន។ បើសិនជា​ស្ត្រេ​ស​ជា​ដើមចម​ធ្វើអោយ​អ្នក​ពិបាកចិត្ត គួរតែ​ទទួលទាន​ស្រាក្រហម​មួយ​កែវ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទៅ។

ឈប់​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង
ការជក់បារី​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ច្រើនណាស់។ វា​អាច​បន្ថយ​លំហូរ​ឈាម​ទៅ​លិង្គ, ធ្វើអោយ​ស្ត្រេ​ស និង​អស់កម្លាំង។ ជាមួយគ្នានេះដែរ ការស្រាវជ្រាវ​បាន​រកឃើញថា ការជក់បារី​ធ្វើអោយ​បន្ថយ​ចំណង់ ផ្លូវភេទ របស់​បុរស​ដែរ។ បើសិនជា​អ្នកជា​មនុស្ស​ជក់បារី ចូរ​ព្យាយាម​ផ្តាច់​វា​ទៅ ហើយ​ចាំ​មើលថា​តើ​ចំណង់ ផ្លូវភេទ អ្នក​ឡើង​ខ្ពស់​ប៉ុណ្ណា។ បើ​យើង​និយាយ​អំពី​គ្រឿង​ស្រវឹង​វិញ គ្រាន់តែ​ស្រា​មួយ​កែវ​ប្រហែលជា​ជួយ​បន្ធូរ​អារម្មណ៍​បាន ប៉ុន្តែ​បើសិនជា​ប្រើប្រាស់​ច្រើនពេក វា​ពិតជា​ប៉ះពាល់ ឬ​រំខាន​ដល់​ជិវិត​លើ​គ្រែ​ជាមិនខាន។

ដេក​អោយបាន​គ្រប់គ្រាន់

ការ​ដេក​មិនបាន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​យ៉ាងធ្ងន់ធ្ងរ។ បើ​យោងទៅតាម ការស្រាវជ្រាវ មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Chicago បានអោយដឹងថា បុរស ដែល​ដេក​តិចជាង ៥ម៉ោង​ក្នុង​មួយ​យប់​បែរជា​ធ្វើអោយ​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ​ទៅវិញ។ ដូច្នេះហើយ យក​ល្អ​អ្នក​គួរតែ​ដេក​អោយបាន​ពី ៧ ទៅ៨ម៉ោង​ក្នុង​មួយ​យប់​ដើម្បី​បង្កើន​សមត្ថភាព​លើ​គ្រែ​ជាមួយ​ដៃគូ។

សម្រក​ទម្ងន់

ការ​ធាត់​ជ្រុល​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​នៃ​អាកា​រៈងាប់​លិង្គ ហើយក៏​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ខ្លាំង​ដែរ។ បើ​យោង​ទៅ តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន British Medical Journal បានអោយដឹងថា បុរស​ដែល​ធាត់​ជ្រុល​ទំនងជា​ឆាប់​មាន​បញ្ហា​នៃ​ការឡើង​រឹង​របស់​លិង្គ​ខ្លាំង​ជាង​អ្នក​ដែល​មិន​ធាត់​រហូតដល់ ២ដង កន្លះ​ឯណោះ។

បន្ថយ​ស្ត្រេ​ស

ស្ត្រេ​ស​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​សម្រាប់​បញ្ហា​ជីវិត​នាពេល​បច្ចុប្បន្ននេះ។ ទោះបីជា​យ៉ាងនេះ​ក្តី មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អាច​គ្រប់គ្រង​វា​បាន។ ការ​តាំ​សមាធិ, ម៉ាស្សា និង​ការ​មាន​ឥរិយាបថ​ល្អ​សុទ្ធ តែ​ជា​វិធីសាស្ត្រ​ដែល​អាច​គ្រប់គ្រង​ស្ត្រេ​សបាន​ទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com