សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ចិន​ម្នាក់​បញ្ចាំ​ចៅស្រី​អាយុ ៦ ឆ្នាំ ក្នុង​ហាង​ម៉ាស្សា​ព្រោះ​ភ្លេច​កាបូប​លុយ​នៅផ្ទះ
07, Feb 2015 , 8:36 am        
រូបភាព
ដោយ:

បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ បាន​យក​ចៅស្រី​អាយុ ៦ឆ្នាំ​របស់គាត់​ជាវ​ត្ថុ​បញ្ចាំ​នៅ​ហាង​ស្ប៉ា​មួយកន្លែង ដោយសារតែ​គាត់​គ្មាន​ប្រាក់​ដើម្បី​បង់ថ្លៃ​ម៉ាស្សា​ហើយ​សន្យាថា​នឹង​គាត់​ទៅផ្ទះ​ដើម្បី​យកលុយ​មក​សង​វិញ។ ប៉ុន្តែ​រយះពេល​ជាង​មួយខែ​ក្រោយ​មកហើយ បុរស​ជា​ជីតា​នោះ មិនទាន់បាន​វិលត្រឡប់​មក​លស់​កុមារី​នោះ​នៅឡើយ​ទេ។ នេះ​បើ​យោងតាម​កាសែត New York Post ។



ក្មេងស្រី​នោះ​មាន​ឈ្មោះថា​Siyaoត្រូវបាន​ជីតា​របស់​នាង​យកមក​ចូលក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​ក្នុង​ទីក្រុង​គុន​មី​ញ។ ក្រោយមក​នៅពេលដែល​ត្រូវ​ទូទាត់​វិក័យប័ត្រ បុរស​ជា​ជីតា​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​អះអាងថា​គាត់​គាត់​ភ្លេច​កាបូប​លុយ​នៅផ្ទះ​របស់គាត់  ហើយ​បាន​ទុក​ចៅ​របស់គាត់​ឲ្យ​នៅក្នុង​ហាង ហើយ​គាត់​បាន​ប្រាប់​អ្នក​គិតលុយ​ថា​គាត់​ទៅ​ក្រៅ​ដើម្បី​យកប្រាក់​មក​បង់​វិញ​យ៉ាង​ឆាប់រហ័ស​បំផុត។ ប៉ុន្តែ​គិត​មកដល់ពេលនេះ​គឺមាន​រយៈពេល​ជាង មួយខែ​ហើយ​ដែល​ជីតា​របស់ Siyao មិនបាន​ត្រឡប់មក​ទទួល​នាង​វិញ​នោះទេ។

ពេលវេលា​បាន​កន្លងផុត​ជាច្រើន​ថ្ងៃ ហាង​ម៉ាស្សា​នោះ​មិន​បានឃើញ​បុរស​ជា​ជីតា​នោះ វិលត្រឡប់​មករ​កចៅ​ស្រី​របស់ខ្លួន​វិញ​នោះទេ។បុគ្គលិក​ហាង​ម៉ាស្សា​នោះបាន​ដឹងថា​ជីតា​ដ៏​សាហាវ​នេះ​ប្រហែលជា​បោះបង់​កុមារី​Siyaoចោល ជាជាង​ការធ្វើ​ភ្លេច​ប្រាក់។

ទោះជា​យ៉ាងណាក៏ដោយ នៅពេលនេះ​បុគ្គលិក​របស់​ហាង​ម៉ាស្សា បានរៀបចំ​កន្លែង​គេង អាហារ និង​សម្លៀកបំពាក់ ព្រមទាំង​ជួយ​មើលថែ​កុមារី​Siyao បាន​យ៉ាង​ល្អ រង់ចាំ​សាច់ញាតិ​របស់គេ​មក​ទទួលយក​នាង​ទៅវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com