អន្តរជាតិ
​D​u​b​a​i​​ ​វ៉ា​​​ដា​ច់​ ​H​e​a​t​​h​r​o​w​ ​ក្លា​យ​ជា​​​ព្រលា​ន​យ​ន្ត​ហោះ​​​ដែ​ល​​​ម​មា​ញឹ​ក​​​ជា​ង​គេ​​​បំ​ផុ​ត​​ក្នុ​ង​​​លោ​ក​
08, Feb 2015 , 9:38 am        
រូបភាព
ដោយ:

ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​ឌូ​បៃ(Dubai International ) របស់​ប្រទេស​អារ៉ាប់​រួម បាន​គ្រង​តំណែង​ជា​ព្រលានយន្តហោះ​ដែល​មមាញឹក​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ២០១៤ កន្លងទៅនេះ បន្ទាប់ពី​បាន​វ៉ា​ដាច់​ព្រលានយន្តហោះ​អន្តរជាតិ London Heathrow International របស់​ប្រទេស​អង់គ្លេស​រួចមក​នោះ។ នេះ​បើ​យោងតាម​កាសែត Wall Street Journal ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា ក្នុង​រយៈពេល​មួយឆ្នាំ ២០១៤ ព្រលានយន្តហោះ​Dubai International ទទួលបាន​អ្នកដំណើរ​សរុប​ចំនួន ៧០,៤ លាន​នាក់ ដោយមាន​កំណើន​ជាង ៦ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ។ខណៈពេលដែល ព្រលានយន្តហោះ​Heathrow International ដែល​គ្រង​តំ​ណេង​លេខ​មួយ​កាលពី​ឆ្នាំ ២០១៣ បានទទួល​អ្នកដំណើរ​តែ ៦៨,១ លាន​នាក់​ក្នុង​ឆ្នាំ ២០១៤ នេះ។

សូមបញ្ជាក់ថា ព្រលានយន្តហោះ​Dubai International គ្រោង​នឹង​បើក​ដំណើរការ​សា្ថ​នី​យ​រងចាំ​របស់​អ្នកដំណើរ​ថ្មី​មួយទៀត ក្នុង​ឆ្នាំ ២០១៥ នេះ ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​អាច​ទទួលបាន​អ្នកដំណើរ ៧៩ លាន​នាក់​ក្នុងឆ្នាំនេះ។ ព្រលានយន្តហោះ Dubai ក៏បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​លើ​ព្រលានយន្តហោះ​ថ្មី​មួយទៀត​ក្នុងប្រទេស ដែល​នឹងត្រូវ​ចំណាយ​ថវិកា ៣២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ ឆ្នាំ​ខាងមុខ ដែល​ត្រូវគេ​រំពឹងថា នឹង​ទទួលបាន​អ្នកដំណើរ​ប្រមាណ​ជា ២៤០ នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com