អត្ថបទពាណិជ្ជកម្ម
ដឹង​ទេ​នៅ​កម្ពុជា ស្មា​ត​ហ្វូ​ន​Nokia Lumia​អេ​ក្រ​ង់​ ​4​អ៊ិ​​​ញ​​​ម៉ូ​​​ដែ​ល​​​អ្វី​​ឥ​ឡូវ​នេះ​​តម្លៃ​​ត្រឹ​ម​ ​$​7​3​?​​
09, Feb 2015 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ


ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​សែស្រឡាយ​Lumiaទាំងអស់​បច្ចុប្បន្ននេះ​មានតែ Lumia 530 ស៊ីម​ពីរ​ប៉ុណ្ណោះ មានតម្លៃ​គួរ​ឲ្យ​ទាក់ទាញ​ជាងគេ​បំផុត គឺ​ត្រូវបាន​ក្រុមហ៊ុន​បញ្ចូល​ទៅក្នុង​បញ្ជី​ទូរស័ព្ទ​ដែល​ដាក់លក់​ក្នុងតម្លៃ​ពិសេស​ត្រឹមតែ $73។

យោងតាម​ក្រុមហ៊ុន Nokia នៅ​កម្ពុជា បាន​បញ្ជាក់ថា ការលក់​បញ្ចុះតម្លៃ​ពិសេស​នេះ នឹង​ផ្តល់ជូន​ត្រឹម​ថ្ងៃទី19 ខែកុម្ភៈ ឬ​អស់ពី​ចំនួន​កំណត់ ហើយ​កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ចូលរួម​ជាមួយ​អតិថិជន​កម្ពុជា​ជាច្រើន​ដែល​នឹង​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រលាញ់ និង​បុណ្យចូលឆ្នាំ​ចិន​ដ៏​ខ្លី​ខាងមុខនេះ ។

Lumia 530 ជា​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ មាន​លក្ខណៈពិសេស​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​ដូចជា ៖
•    ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ។
•    មាន CPU Quad-core processor ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ដំណើរការ​លឿន លេង​ហ្គែ​ម​សប្បាយ និង​អាន​ព័ត៌មាន​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​បាន​យ៉ាង​ស្រួល ។
•    មានកម្ម​វិធី Skype, Microsoft Office, OneDrive តម្លើង​រួចជាស្រេច ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ថែមទាំង​អាច​ទាញយក​កម្មវិធីល្បីៗជាច្រើន​ទៀត​មាន​ជាអាទិ៍ Uber, Instagram, WhatsApp, Viber, WeChatនិង​ហ្គេម​ដូចជា Asphalt 8 ។ល។ ពី Windows Phone Store ។

•    មានកម្ម​វិធី​ថតរូប និង​កែ​រូបភាព​ជាច្រើន​ដូចជា Creative Studio និង Lumia Selfie (សម្រាប់​បញ្ជា​ថតរូប​ខ្លួនឯង) តាមរយៈ​កាមេរ៉ា 5 MP ។
•    អាច​បន្ថែ​មមែ​ម៉ូ​រី​ទំហំ 128 GB និង​ឃ្លាំង​ឯកសារ​ក្នុង Cloud (OneDrive) ទំហំ 30GB ថែមទៀត ។

សូមបញ្ជាក់ថា ទូរស័ព្ទ Lumia និង Nokia ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​បញ្ជី​លក់​ក្នុងតម្លៃ​ពិសេស​រហូតដល់​ថ្ងៃទី 19 កុម្ភៈ រួមមាន Lumia 1320, Lumia 525, Lumia 630, Lumia 925, Lumia 625, Nokia XL និង Nokia Asha 503 ៕

អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com