ព័ត៍មានសុខភាព
សុខភាព៖ វិធី​ផ្តាច់​ទឹកដោះ បាន​ដោយងាយៗ
30, Sep 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជាធម្មតា កូនក្មេង​នៅក្រោយ​អាយុ ៨ ខែ គួរតែ​ផ្តាច់​ទឹកដោះ​ម្តាយ​ហើយ ព្រោះ​នៅពេលនេះ ទឹកដោះ​ម្តាយ មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​កូន​ទេ។ ដូច្នេះ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ឲ្យ​កូន​ងាយស្រួល​ផ្តាច់​នោះ?



1.    អ្នក​អាច​បន្តោយ​តាម​ពេលវេលា​បាន មានន័យថា នៅ​មុនពេល​ផ្តាច់​មួយខែ អ្នក​អាចយ​កប​បរ ឬ​ទឹកដោះគោ​ម្សៅ មក​ជំនួស​ទឹកដោះ​អ្នក​បាន ព្រោះ​នៅពេលដែល​គេ​ឆ្អែត គេ​នឹងមិន​រក​ទឹកដោះ​ម្តាយ​ទៀត​ទេ។

2.    អ្នក​អាច​ឲ្យ​គេ​បរិភោគ​ចំណីផ្សេងៗ ដែលមាន​សារធាតុចិញ្ចឹម​ច្រើន ឲ្យ​កូន​បរិភោគ ដើម្បី​ឲ្យ​រាងកាយ​គេ ឆាប់​លូតលាស់​បានល្អ។

3.    អ្នក​ត្រូវតែ​ធ្វើជា​គំរូ​ល្អ​ដល់​កូន មានន័យថា នៅពេលដែល​ញ៉ាំ​បាយ អ្នក​ត្រូវតែ​ញ៉ាំ​គ្រប់មុខ មិនត្រូវ​និយាយថា មិន​ញ៉ាំ​នេះ ឬ​មិន​ញ៉ាំ​នោះទេ ព្រោះ​កូន​អ្នក នឹង​ធ្វើតាម​តម្រាប់​អ្នក​រើស​ម្ហូប​ដែរ។

ដូចនេះ អ្នក​អាច​សាកល្បង​តាម វិធី​ទាំងនេះ​បាន ថា​មិនត្រូវ អ្នកនឹង​អាច​ផ្តាច់​ទឹកដោះ​កូន​បាន​ជោគជ័យ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com