អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ខ្សែ​ព្យួរ​កលោក សា​ដាំ ហ៊ូ​សេន ត្រូវគេ​ដាក់​ដេញថ្លៃ​លក់​ក្នុងតម្លៃ ៧ លាន​ដុល្លារ
14, Feb 2015 , 10:57 am        
រូបភាព
ដោយ:
ខ្សែពួរ​ដែល​ត្រូវបាន​គេ​ប្រើ សម្រាប់​ព្យួរ​ក​ប្រហារជីវិត អតីត​មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​អ៊ីរ៉ាក់ គឺ​លោក សា​ដាំ ហ៊ូ​សេន ត្រូវបាន​គេ​ដាក់​ដេញថ្លៃ​លក់​ជា​សាធារណ ខណៈពេល​ដែលមាន​ព័ត៌មាន​លេច​ឮថា មាន​អ្នក​ហ៊ាន​ស​ដេញថ្លៃ​ខ្សែពួរ​នោះ ក្នុងតម្លៃ​រហូតដល់ ៧ លាន​ដុល្លារ។



យោងតាម​ការផ្សាយ​រប​ស់ កាសែត New York Post លោក Mowaffak Al-Rubaie ដែលជា​អតីត​អ្នកនយោបាយ​អ៊ីរ៉ាក់ បាន​ដាក់លក់​សម្ភារ​ជាច្រើន​អស់​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​មកហើយ បន្ទាប់ពី​លោក​បានឃើញ​ផ្ទាល់​ភ្នែក នៅពេល លោក សា​ដាម ហ៊ូ​សេន ត្រូវបាន​គេ​កាត់ទោស​ប្ហា​រ​ជីវិត​ដោយ​ព្យួរ​ក​នៅក្នុង​ឆ្នាំ ២០០៦ ។

មន្ត្រី​នយោបាយ​ជាន់ខ្ពស់​អ៊ីរ៉ាក់ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​រូបនេះ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​មជ្ឈិមបូព៌ា នៅក្នុង​សប្តាហ៍​នេះ​ថា មាន​គិត​មកដល់ពេលនេះ​មាន​មនុស្ស​ជាច្រើន​មកពី​អ៊ីស្រាអែល អ៊ីរ៉ង់ និង​កូ​វ៉ែត បាន​ដណ្តើម​គ្នា​ដេញថ្លៃ​ទិញ​ខ្សែពួរ​នោះ ដោយមាន​អត​ថិ​ជន​ម្នាក់​ហ៊ាន​ដេញថ្លៃ​រហូតដល់ ៧ លាន​ដុល្លារ។

បើទោះបីជា​នេះ​គឺជា​ការដេញថ្លៃ​គួរឱ្យ​អស់សំណើច​មួយ​ក៏ដោយ លោក Al-Rubaie  បាន​និយាយថា លោក​ចង់ឱ្យមាន​ការដេញ​ថ្លៃ​កាន់តែច្រើន​ជាងនេះទៀត។ គាត់​ធ្លាប់បាន​ប្រាប់​កាសែត Independent កាលពី​ឆ្នាំ២០១៣ ថា កូនចៅ​របស់ លោក សា​ដាម ហ៊ូ​សេន បាន​យក​ខ្សែពួរ​នេះ​មកវិញ បន្ទាប់ពី​ពួកគេ​បាន​ព្យួរ​ក​អតីត​មេដឹកនាំ​អ៊ីរ៉ាក់​រួចរាល់​នោះ។

ពាក់ព័ន្ធ​នឹង​ករណីនេះ រដ្ឋាភិបាល​អ៊ីរ៉ាក់​មិន​បានធ្វើ​អធិប្បាយ​ទេ ប៉ុន្តែ​ច្បាប់​ក្នុងប្រទេស​អ៊ីរ៉ាក់​បានចែង​ថា ប្រសិនបើ​វត្ថុ​ទាំងនេះ​ត្រូវបាន​គេ​ដាក់លក់ នោះ​ប្រាក់​ត្រូវតែ​ចូលទៅ​កាន់​ហិប​ថវិកា​របស់​រដ្ឋ៕


© រក្សាសិទ្ធិដោយ thmeythmey.com