អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​លី​ប៊ី​ចាត់ទុក​ប្រតិបត្តិការ​របស់​អេ​ហ្ស៊ី​ប​ថា​បំពាន​អធិបតេយ្យ​របស់ខ្លួន
17, Feb 2015 , 4:33 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​លី​ប៊ី​បានចាត់ទុក​ប្រតិបត្តិការ​ក្នុងការ​វាយកំទេច​កន្លែង​ដែល​ក្រុម​ISIS កំពុងស្នាក់នៅ​ក្នុងប្រទេស​លី​ប៊ី​ដើម្បី​សងសឹក​ជាមួយ​ក្រុម​ISIS លើ​ការសម្លាប់​ប្រជាជន​អេ​ហ្ស៊ី​ប២១នាក់​យ៉ាង​សាហាវព្រៃផ្សៃ​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​គឺ​បាន​រំលោភ​អធិបតេយ្យ​របស់ខ្លួន​និង​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​ហើយ​បាន​ហៅ​សកម្មភាព​ប្រយុទ្ធ​នោះ​ថា​ជា​អំពើ​ភេ​វរ​កម្ម។


លោក មុំ ពិទូរ្យ លង​ម្អិ​ត​ព័ត៌មាន​នេះ



ដូចដែល​ប្រកាស​ជា​សាធារណៈ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បាន​អនុវត្ត​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ម្សិលមិញ​នេះ​ក្នុងការ​ទម្លាក់​គ្រាប់​ទៅលើ​ទីកន្លែង​ដែល​ក្រុម​ISIS កំពុងស្នាក់នៅ​ក្នុងប្រទេស​លី​ប៊ី​ដើម្បី​ជាការ​សងសឹក​ទៅនឹង​ការ​កាត់​ក្បាល​ប្រជាជន​អេ​ហ្ស៊ី​ប​ទាំង២១នាក់​ដែលជា​អ្នក​កាន់សាសនា​គ្រឹ​ស្ត​យ៉ាង​សាហាវឃោរឃៅ។យ៉ាងណាមិញ​សកម្មភាព​នេះ​ត្រូវបាន​រដ្ឋាភិបាល​លី​ប៊ី​ចាត់ទុកថា​ជា​សកម្មភាព​រំលោភ​ទៅនឹង​អធិបតេយ្យ​របស់​លី​ប៊ី​និង​ហៅ​សកម្មភាព​នោះ​ថា​ជា​អំពើ​ភាវ​កម្ម។

យ៉ាងហោចណាស់​មាន​ប្រជាជន​លី​ប៊ី​ប្រមាណ​ប្រាំពីរ​នាក់​រាប់បញ្ចូល​ទាំង​ក្មេង​បីនាក់​ផងដែរ​ត្រូវបាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ក្នុងការ​ប្រឆាំង​ទៅនឹង​ក្រុម​ISIS ក្នុងការ​ទម្លាក់​គ្រាប់​នៅ​ភាគ​ខាងជើង​នៃ​ប្រ​ទស​លី​ប៊ី។ ប្រតិបត្តិការ​នេះដែរ គឺជា​ការវាយប្រហារ​ស​ង​សឹក​ទៅលើ​ក្រុម ISIS របស់​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​អេ​ហ្ស៊ី​ប​និង​ជា​ប្រធានាធិបតី​លោក Abdel Fattah al-Sisiក្នុងការ​កាត់​ក្បាល​ប្រជាជន​អេ​ហ្ស៊ី​ប​ទាំង២១នាក់​កាលពីពេលថ្មីៗនេះ។

ទោះបីយ៉ាងណា​ក៏ដោយ​ប្រតិបត្តិការ​នេះ​មិនមាន​ការសុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​លី​ប៊ី​នោះទេ​ពោល​គឺជា​សកម្មភាព​ឯកតោភាគី​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប ប៉ុន្តែ​សកម្មភាព​វាយឆ្មក់​របស់​អេ​ហ្ស៊ី​ប​នេះ ត្រូវបាន​រដ្ឋាភិបាល​លី​ប៊ី​ថ្កោលទោស ថា​ជាការ​រំលោភ​ទៅនឹង​អធិបតេយ្យភាព​របស់​ប្រទេស​ខ្លួន និង​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​ផងដែរ។

ដោយឡែក​បើ​យើង​គ្រ​ឡេ​ក​មើល​ច្បាប់​អន្តរជាតិ​វិញ​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ រដ្ឋ​មួយ​អាច​ប្រើប្រាស់​អាវុធ​ឬ​កងកម្លាំង​ដើម្បី​ធ្វើការ​វាយប្រហារ​ដោយ​ស្របច្បាប់​បាន​គឺ​តាមរយៈ​រូបភាព​ពីរ ទី១គឺ​ដើម្បី​ការការពារ​ខ្លួន​និង​ទី២ តាមរយៈ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ។ ក៏ប៉ុន្តែ​សម្រាប់​ការវាយប្រហារ​របស់រ​ដ្ឋា​ភិ​បាល​អេ​ហ្ស៊ី​ប​ក្នុងប្រទេស​លី​ប៊ី​វិញ គឺ​មិនបាន​ស្របទៅនឹង​បទបញ្ញត្តិ​នេះ​ទេ​ជាពិសេស​នោះ​ប្រតិបត្តិការ​នេះ​មិនមាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​លី​ប៊ី​នោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com