ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកស្រី នាង ផល្លា ៖ ជោគជ័យ​របស់ខ្ញុំ គឺ​បាន​ជួយ​កុមារ​ពិការភ្នែក​មានការ​ងារធ្វើ
08, Mar 2015 , 9:30 am        
រូបភាព
អ្នកស្រី នាង ផល្លា បានចាប់ផ្តើម​ធ្វើការ​ជាមួយ​កុមារ​ពិការភ្នែក​នា​ឆ្នាំ១៩៨៦ ក្នុងតួនាទី​ជា​នាយិកា​សាលា​មួយ​របស់​អង្គការសហប្រជាជាតិ​នៅ​ជំរុំ​ភៀសខ្លួន លើទឹក​ដី​ថៃ។ អ្នកស្រី បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៩៣ ហើយ​បាន​ក្លាយជា​គ្រូបង្រៀន​អក្សរ​ប្រាយ (សម្រាប់​កុមារ​ពិការភ្នែក) ជា​លើកដំបូង​នៅ​កម្ពុជា។ ដោយសារតែ​ទឹកចិត្ត​ស្រលាញ់ អាណិតអាសូរ​ដល់​កុមារ​ពិការ​នៅ​កម្ពុជា អ្នកស្រី ផល្លា បាន​ចូលរួមចំណែក​យ៉ាង​ផុសផុល​ក្នុង​ការជួយ​បង្រៀន​ដល់​កុមារ​ពិការភ្នែក នៅក្នុង​ប្រទេស និង​ការបង្កើត​អក្សរ​ប្រាយ​ជា​ភាសា​ខ្មែរ។ ក្រៅពីនេះ អ្នកគ្រូ​ដ៏​ឆ្នើម​រូបនេះ បាន​បង្រៀន​ជំនាញ​យ៉ាងច្រើន​បន្ថែម​ដល់​កុមារ​ពិការភ្នែក ដើម្បី​ឲ្យ​គេ​មាន​សមត្ថភាព​ដូច​មនុស្ស​ទូទៅ ។ ទន្ទឹមនឹង​ការលះបង់ ក្នុង​ជំនាញ​នេះ អ្នកគ្រូ ផល្លា បាន​ជួយ​ឲ្យ​កុមារ​ពិការ​ជាច្រើន មានឱកាស​ចូលរួម​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ផងដែរ។




ជា​បន្ដរ​សូម​លោក​អ្នកនាង​ស្ដាប់​កិច្ចសម្ភាសន៍ រវាង​លោក ធឿន បញ្ញា​ឬ​ទ្ធិ អ្នកសារព័ត៌មានថ្មីៗ ជាមួយ​អ្នកស្រី នាង ផល្លា គ្រូបង្រៀន​ជំនាញ អក្សរ​ប្រាយ​ដំបូង​គេ​នៅ​កម្ពុជា សម្រាប់​កុមារ​ពិការភ្នែក ដូចតទៅ៖



© រក្សាសិទ្ធិដោយ thmeythmey.com