ជាតិ
តើ​ពាក្យ «ជំនះ, ជម្នះ» មួយណា​ត្រឹមត្រូវ?
21, Feb 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ពាក្យ «ជំនះ, ជម្នះ» មួយណា​ត្រឹមត្រូវ?


នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត «ជម្នះ» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឈ្នះ, បំពារ, ចចេស​ឲ្យ​តែ​ឈ្នះ។ ឧទាហរណ៍៖ ខ្ញុំ​ហាម​ថា​កុំ​ឲ្យ​ធ្វើ វា​ប្រឹង​ជម្នះ​ធ្វើ​ទាល់តែ​បាន។ ប្រសិនបើជា​នាម មានន័យថា ការ​ឈ្នះ, សេចក្តី​ឈ្នះ, ដំណើរ​ដែល​ឈ្នះ។ ឧទាហរណ៍៖ ចាំមើល​រឿងនេះ ជម្នះ​នឹង​បាន​ទៅខាង​ណា៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com